យ៉ែម ស្រីពេជ្រ មិន​ដែល​បាន​តួឯក


យ៉ែម ស្រីពេជ្រ មិន​ដែល​បាន​តួឯក

តារា​សម្ដែង​ស្រី​ពន្លក​ថ្មី យ៉ែម ស្រីពេជ្រ បាន​ប្រាប់​ថា​ កន្លង​មក​នាង​បាន​សម្ដែង​ច្រើន​គួរ​ដែរ តែ​មិន​ធ្លាប់​បាន​តំណែង​តួឯក​ទេ។ ទោះជា​បែបនេះ​ក្ដី ក៏​នាង​នៅតែ​ពោល​ទាំង​ញញឹម​ថា​នៅ​តែ​ពេញចិត្ត​ទទួល ព្រោះ​ជា​សមត្ថភាព​ដែល​ខ្លួន​មាន។

 

យ៉ែម ស្រីពេជ្រ មិន​ដែល​បាន​តួឯក

 

អតីត Freshei Girl  រូប​នេះ​បាន​បន្ត​ថា​ នាង​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ជាង​មួយ​ឆ្នាំ​​ប៉ុណ្ណោះ តែ​អាច​ទទួល​បាន​តំណែង​ជា​តួរង គឺ​នាង​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ ហើយ​នេះ​ជា​អ្វី​ដែល​ខ្លួន​ខំ​សាង​មក​ដោយ​ខ្លួនឯង។ “ទោះ​មិន​ទាន់​បាន​ធ្វើ​តួឯក​ម្ដង ​ក៏​ខ្ញុំ​មិន​តូច​ចិត្ត​អ្វី​ដែរ មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ហើយ​ខ្ញុំ​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​​ក្ដាប់​ឲ្យ​​បាន​​តួឯក​ស្រី​​នោះ។”

 

ស្រីពេជ្រ  បញ្ជាក់​ពី​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​នាង​មិន​ទាន់​អាច​ឈោង​ចាប់​តំណែង​ធំ​នេះ​បាន​ គឺ​ដោយសារ​នាង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្ដែង ដោយ​រាល់​ថ្ងៃ​នាង​ជាប់​រវល់​ក្នុង​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ។ តារា​ស្រី​វ័យ ១៩ ឆ្នាំ​បាន​បន្ថែម​ថា​ នាង​​ចង់​បញ្ចប់​ការ​សិក្សា​សិន ទើប​ចង់​ប្រឡូក​ក្នុង​សិល្បៈ​ឲ្យ​បាន​ច្រើន។

 

យ៉ែម ស្រីពេជ្រ មិន​ដែល​បាន​តួឯក

 

 

យ៉ែម ស្រីពេជ្រ គឺជា​អតីត Freshei Girl ជាប់​ក្នុង​ចំណោម Top 10 ក្នុង​ឆ្នាំ ២០១៥ និង​ធ្លាប់​បាន​សម្ដែង​ជា​តួរង​ពីរ​រឿង ហើយ​ត្រៀម​ថត​រឿង​ភាគ​មួយ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ឆាប់​ៗ​ខាង​មុខ​នេះ៕

 

អត្ថបទ៖ទ្រី រ៉ាវី