ស្រា​បៀរ Tiger ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា ដែល​បានឈ្នះ​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៥

ភ្នំពេញ: ​ស្រា​បៀរ Tiger បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​ដល់ គូ​ស្វាមីភរិយា​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍ របស់ Tiger កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

​ក្នុងឱកាស​ពិសេស​នេះ លោកស្រី Sandrine De Cara ប្រធាន​ផ្នែក​ទីផ្សារ​របស់ Tiger មានប្រសាសន៍ ការរៀបចំ​ប្រគល់​រង្វាន់ នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​លើ​ស្រា​បៀរ Tiger ក្នុងការ​ប្រើប្រាស់​ក្នុង​ពិធីមង្គលការ​។​

​លោកស្រី បាន​បន្ថែមថា រង្វាន់​ដែល​បានប្រគល់​នោះ​រួមមាន រង្វាន់​សំបុត្រ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ទឹ​ឃ្មុំ ទៅកាន់​ដែល​កោះ​ឋានសួគ៌​ម៉ា​ឌី​វ ជាមួយ​ទឹកប្រាក់ ៥.០០០ ដុល្លារ​ចំនួន​១០​រង្វាន់ ទូរទស្សន៍​Curved UHD TV ចំនួន ៩ រង្វាន់ និង​ឧបករណ៍ Home Theater System ចំនួន​៩​រង្វាន់​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ ក្នុងចំណោម​ប្រាំ​គូ​ដែលមាន​សំណាង​បានឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ ទៅកាន់​កោះ​ថា​ន​សួគ៌ ម៉ា​ឌី​វ ជាមួយនឹង​ប្រាក់ ៥.០០០​ដុល្លារ គឺ​លោក អេង ដា​ណា​ល់ និង​លោកស្រី គីម ណូគា បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​គូ​ស្វាមីភរិយា​មហា​សំណាង​របស់​ស្រា​បៀរ Tiger  ព្រមទាំង​បានបញ្ជាក់​នៅក្នុង​ឱកាស​កម្មវិធី​ពិសេស​នេះ​ថា ស្រា​បៀរ Tiger​ពិតជា​បានប្រគល់​រង្វាន់​ប្រាកដ​មែន ជូន​រូបគាត់​ទាំងពីរ ព្រមទាំង​គូ​ស្វាមីភរិយា​ទាំងអស់​ផ្សេងទៀត ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger​។​

​សូមបញ្ជាក់ថា គូ​ស្វាមីភរិយា​ថ្មី​មួយគូ ក្នុងចំណោម​ប្រាំ​គូ​ដែលមាន​សំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ ឋានសួគ៌​ម៉ា​ឌី​វ រួមជាមួយ​ទឹកប្រាក់ ៥​ពាន់​ដុល្លា គឺ​លោក​អេង ដា​ណាស់ ន​និង​លោកស្រី គីម ណូគា បានបង្ហាញ​ចំណាប់អារម្មណ៍ រំភើប​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​គូរ​ស្វាមីភរិយា សំណាង​របស់​ស្រា​បៀរ Tiger​។​
​គួររំលឹកថា Tiger ជា​ស្រា​បៀរ​ដែលមាន​គុណភាព ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​លក់​ច្រើន​៧០​ប្រទេស​ដែល​កំពុង​ទទួលបាន ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​។​សម្រាប់​កម្មវិធី​អា​ពា​ហ៌​ពិ​ពា​ហ៌ ២០១៦ Tiger នឹង​ផ្តល់​រង្វាន់​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី រួមជាមួយ​ទឹកប្រាក់​៤៥០០ ដុល្លា និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​៕​

ស្រា​បៀរ Tiger ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា ដែល​បានឈ្នះ​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៥

ស្រា​បៀរ Tiger ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា ដែល​បានឈ្នះ​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៥

ស្រា​បៀរ Tiger ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា ដែល​បានឈ្នះ​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៥