ភ្ជង់​ប្លន់ អាជីវករ​លក់​មាស នៅ​ក្រុង​ប៉ោយប៉ែត យក​អស់​គ្រឿងអលង្ការ​និង​លុយ​ជាង​៦​ពាន់​ដុល្លារ​

បន្ទាយមានជ័យ: ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម និង AK មួយ​ដើម បានធ្វើសកម្មភាព​ទៅ​ភ្ជង់​ប្លន់​យក​ថង់​ដាក់​​គ្រឿងអលង្ការ និង​លុយ​របស់​ស្ត្រី​អាជីវករលក់​មាស នៅ​ផ្សារ​យួន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៤ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

 ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ក្រោយ​ការសួរនាំ ជនរងគ្រោះ​បាន​ប្រាប់ថា បាត់បង់គ្រឿងអលង្ការ​មួយចំនួន និង​លុយ​ដុល្លារ លុយ​ខ្មែរ​លុយ​បាត សរុប​ជាង​៦​ពាន់ដុល្លារ ។​

​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា ករណីនេះ​បានកើត​ឡើង​នៅមុខ​ផ្ទះជនរងគ្រោះ​មានឈ្មោះ សយ សុផាន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ស្ថិតនៅ​ភូមិក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ម្តាយ និង​កូនស្រី​អាយុ​១១​ឆ្នាំ បាន​ជិះ​ម៉ូតូចេញពីផ្ទះ​ទៅ​លក់ដូរ​នៅ​ផ្សារ​យួន​ស្រាប់តែ​ចេញពីផ្ទះ​ប្រមាណ​៥០​ម៉ែត្រ ក៏លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥​មួយគ្រឿង ប្រដាប់​ដោយកាំភ្លើងខ្លី​មួយ​ដើម និង AK មួយ​ដើម មក​ភ្ជង់​ហើយ​គំរាម​បាញ់​សម្លាប់ចោលពេលនោះ​ស្ត្រី​រងគ្រោះ​បាន​បើក​កែបម៉ូតូ យក​ថង់​ដាក់​គ្រឿងអលង្ការ​និងលុយ​ទៅ​​ឲ្យ​ក្រុមចោរ មុនពេល​ពួកគេ​បើក​ម៉ូតូ គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ជនរងគ្រោះ​បាន​បាត់​៖​ជញ្ជៀន ប្រហែល ៨0 វង់​-​ខ្សែករ៨0 ខ្សែ​-​ខ្សែដៃ ៤0 ខ្សែ​-​ប្រាក់ ២,000,000៛-​ប្រាក់​បាត ១00,000 បាត ប្រាក់ ដុល្លា៣,000$​។​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល និង​កម្លាំងអាវុធហត្ថ បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ ជួយ​សួរនាំ ដើម្បី​តាម​ស្រាវជ្រាវបង្ក្រាប​ក្រុមចោរ​ទាំងនេះ​៕​

ភ្ជង់​ប្លន់ អាជីវករ​លក់​មាស នៅ​ក្រុង​ប៉ោយប៉ែត យក​អស់​គ្រឿងអលង្ការ​និង​លុយ​ជាង​៦​ពាន់​ដុល្លារ​

ភ្ជង់​ប្លន់ អាជីវករ​លក់​មាស នៅ​ក្រុង​ប៉ោយប៉ែត យក​អស់​គ្រឿងអលង្ការ​និង​លុយ​ជាង​៦​ពាន់​ដុល្លារ​