យន្ដហោះផ្ទុកអ្នក ដំណើរ២០នាក់ បាត់ខ្លួនមិនទាន់ដឹង មូលហេតុនៅនេប៉ាល់

កាតម៉េនឌូ៖ យោងតាមប្រព័ន្ធ ផ្សាព្វផ្សាយក្នុងស្រុក នៅព្រឹក ថ្ងៃពុធ នេះបានឲ្យដឹងថា យន្ដហោះដឹកអ្នកដំណើរ មួយគ្រឿង ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន អាកាសចរណ៍ តារ៉ា អ៊ែរឡាញ បានបាត់ខ្លួន ពីប្រទេសនេប៉ាល់ នៅព្រឹក ថ្ងៃពុធ នេះដោយមិនទាន់ដឹង ពីមូលហេតុនៃការបាត់ខ្លួននៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះយោងតាម សេចក្ដី រាយការណ៍ឲ្យដឹងថា យន្ដហោះមួយគ្រឿងនេះ ផ្ទុកអ្នកដំណើរ ២០នាក់ និងសហសេវិក ២នាក់ ក្នុងទិសដៅ ពីព្រលានយន្ដហោះជុំសុន ទៅកាន់ប៉ូខារ៉ា ហើយបានបាត់បង់ ប្រព័ន្ធទាក់ទង ចាប់តាំងពីម៉ោង ៧ និង០៥នាទី ព្រឹក ម៉ោងក្នុងស្រុក។ ខណៈពេលនេះសមត្ថកិច្ច និងក្រុមអ្នកស៊ើបអង្កេត កំពុងដុតដៃដុតជើង ដាក់ការតាមដានដើម្បីរកមូលហេតុ៕

យន្ដហោះផ្ទុកអ្នក ដំណើរ២០នាក់ បាត់ខ្លួនមិនទាន់ដឹង មូលហេតុនៅនេប៉ាល់