រឿងអាស្រូវ​ក្រោយ​បញ្ចប់​ខ្សែភាពយន្ត​ហូលីវូដ​របស់ អេ​ន​ជឺ​លី​ណា​

Doliprane TVC

​ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​វប្បធម៌​បាន​ថ្លែងថា​ចំពោះ​រឿង​រាវ​កើតឡើង​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការថត​ខ្សែភាពយន្ត​ហូលីវូដ​របស់ លោកស្រី អេ​ន​ជឺ​លី​ណា ចូ​លី នា​កន្លងមក​នោះ​ដោយសារតែ​រឿង​បុគ្គល​ប៉ុណ្ណោះ គឺ​អ្នករកស៊ី​ខ្លះ​គាត់​មាន​ទីតាំង​តូច មុខ​​របរ ក៏​តូច​ប៉ុន្តែ​ចង់​ទាមទារ​សំណង​មិនបាន​លក់ដូរ​ច្រើន គឺ​មិនអាច​ទៅរួច​ទេ ។ លោក ស៊ិន ច័ន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​បាន​ថ្លែងប្រាប់​«​ប្រជាប្រិយ​»​ថា កាលពី​ថ្មីៗ​នេះ​មាន​​លេចឮ​រឿង​រាវ​មិនល្អ​ក្រោយ​ថត​ខ្សែភាពយន្ត​ហូលីវូដ​នៅ​ខេត្តបាត់ដំបង​ដោយសារ​ការទូទាត់​តម្លៃ​ការខូចខាត​មិនបាន​​លក់ដូរ​ដោយសារ​ការថត​ខ្សែ​ភាព​«​រឿង​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នេះ ។

រឿងអាស្រូវ​ក្រោយ​បញ្ចប់​ខ្សែភាពយន្ត​ហូលីវូដ​របស់ អេ​ន​ជឺ​លី​ណា​

រឿងអាស្រូវ​ក្រោយ​បញ្ចប់​ខ្សែភាពយន្ត​ហូលីវូដ​របស់ អេ​ន​ជឺ​លី​ណា​

ខាង​លោកស្រី អេ​ន​ជឺ​លី​ណា បាន​ចុះកិច្ចសន្យា​សង​ថ្លៃ​ការខូចខាត​មិនបាន​លក់​ចំ​កន្លែង​ទីតាំង​ដែល​ត្រូវ​ថត​ខ្សែភាពយន្ត​ជំនាន់ ប៉ុល ពត ។ ការសង​នេះ​​ខ្ញុំ​សុំ​បញ្ជាក់ថា​គឺ​គេ​គិត​ទៅតាម​ទីតាំង និង ទំ​ហ៊ំ​មុខរបរ ប៉ុន្តែ​អ្នកខ្លះ​កាត់សក់​តូចតាច​សោះ​ចង់​ទាមទារ​ស្មើ​គេ​លក់​ធំដុំ​ដែរ​ តើ​អាចទៅរួច​ទេ​! ” ។​ លោក​បានឱ្យដឹង​បន្ថែមថា “​កន្លែង​ខ្លះ​ជួល​មុខផ្ទះ​គេ​ដូចជា​កាត់សក់ ហើយ​នៅពេល​គេ​ផ្តល់​ថវិការ​សំណង​ការ​ប៉ះពា​​ល់​ទៅតាម​ទំ​ហ៊ំ​កិច្ចការ ប៉ុន្តែ​គាត់​ចង់បាន​ច្រើន ។ ការធ្វើ​បែបនេះ​មិនត្រូវ​ទេ យើង​មាន​ទីតាំង​តូច មុខរបរ​មិន​ទទួលផល​ប៉ះ​ពាល់​ច្រើន ហើយ​ចង់បាន​ច្រើន​ទៅវិញ​” ។​

រឿងអាស្រូវ​ក្រោយ​បញ្ចប់​ខ្សែភាពយន្ត​ហូលីវូដ​របស់ អេ​ន​ជឺ​លី​ណា​

គួរ​បញ្ជាក់ថា​ក្នុង​ការថត​ខ្សែភាពយន្ត​ហូលីវូដ​ក្នុង​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នៅ​ខេត្តបាត់ដំបង​នា​កន្លងមកនេះ ក្រុម​តារាភាពយន្ត​របស់លោក​ស្រី អេ​ន​ជឺ​លី​ណា បាន​សន្យា​ចេញ​សំណង​ការខូចខាត​ពី​ការ​មិនបាន​លក់ដូរ​​របស់​បងប្អូន​អាជីវករ​ក្នុង​តំបន់​ដែល​ត្រូវ​ថត​ខ្សែភាពយន្ត​នេះ ។ ការ​តម្រូវឱ្យ​បិទទ្វារ​អា​ជី​កម្មនេះ​ដោយសារ​ចង់​ឆ្លុះបញ្ចាំង​ពី​ជំនាន់​របប​នេះ​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង គ្មាន​ផ្សារ គ្មាន​សាលារៀន ។​ ទោះបីយ៉ាងណា​ក្រោយ​ការចេញ​សំណង​ត្រូវបាន​ក្រុមអាជីវករ​ខ្លះ​រិះគន់ថា អាជ្ញាធរ​បាន​កិបកេង​ថវិកា​ដែល​ផ្តល់ឱ្យ​ដោយ​លោកស្រី អេ​ន​ជឺ​លី​ណា ដោយ​ឱ្យ​ពួកគាត់​តែ​ចំណែក​តូច​មួយ ព្រោះថា​ថវិការ​ខ្លះ​ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទុកដាក់​ក្នុង​ហៅ​ប៉ៅ​ខ្លួនឯង ៕ ដេប៉ូ​