អង្គការ​សង្គម​ស៊ីវិល​៥០​ប្រកាស​ធ្វើ​ពហិការ​មិន​ប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល​

នៅ​ក្នុង​ជម្លោះ​កាន់​តែ​ធ្ងន់​ធ្ងរ​រវាង​សហជីព និង​ក្រុមហ៊ុន​កាពីតូល កាល​ពី​ម្សិលមិញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥០​បាន​ចេញ​សេចក្ដី​​ថ្លែងការណ៍​រួម​មួយ​ប្រកាស​ធ្វើ​ពហិការ​មិនប្រើ​ប្រាស់​សេវាកម្ម​រថយន្ដ​ ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ហិង្សា​ទៅ​លើ​សកម្មភាព​តវ៉ា​របស់​សហជីព​។