ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ក្រោយ​ពី​មាន​ទំនាស់​ពាក្យ​​សម្តី​ជាមួយ​ប្រពន្ធគិត​ខ្លី​ចង.ក​​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កុ​ម្ភៈ នៅ​ក្នុងផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ​​។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ​បុរស​ដែល​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​សម្លាប់​ខ្លួន​ ឈ្មោះ​ ផាត តុលា ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​​កើត​​ហេតុ​ខាង​លើ​ ​​ជា​​​អ្នក​បើក​រថយន្ត​​ដឹក​ទំនិញ​​ឱ្យ​រោងចក្រ​បោក​គួ​ក​ ។

ប្រភព​ដដែល​បា​ន​​បន្ត​​ថា​ ​​មុន​​កើតហេតុ​​ ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​បាន​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​​យ៉ាង​តឹង​សរ​សៃ​ក​​ហើយ​​ក៏​​ដេញ​ប្រពន្ធ​ឱុ្យ​ចេញ​ពី​ក្នុង​បន្ទប់ រួច​​ដាក់​គន្លឹះទ្វារពី​ខាងក្នុង​​ ហើយ​យក​ខ្សែ​អង្រឹង​ពណ៌​ខ្មៅ​ចង.ក​​ភ្ជាប់​ទៅ​នឹង​​ធ្នឹម​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់តែ​ម្ដង ​។​ ​​ដោយ​​មានការ​សង្ស័យ​ស្ត្រី​ជា​ប្រពន្ធ​​​បាន​ហៅប្តី​ឱ្យ​បើកទ្វារ ប៉ុន្តែ​ស្ងាប់​​ឈឹង​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​​ក៏​ទម្លាយ​ទ្វារ​​ចូល​ទៅ​មើល ​ស្រាប់តែ​​ឃើញ​ប្ដី​ចង.ក​ស្លាប់​បាត់​ទៅហើយ​ ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​នគរបាល​ ។

​មន្ត្រី​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ​ ​បាន​ចុះ​ទៅ​​​​​ពិនិត្យ និង​ធ្វើ​​​កោសល្យ​វិច័យ​​សព​ ​ឃើញ​​​មាន​ស្នាម​ជាំ​នៅ​ត្រង់​រង្វង់​ក ​ចំណែក​​នៅ​លើ​​ដង​ខ្លួនសព​ពុំ​ឃើញ​​​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យកត់​​សម្គាល់​នោះទេ​ ​ទើប​​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​​ពិត​ជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាតចង.ក​​សម្លាប់​ខ្លួន​ប្រាកដ​មែន រួច​ក៏​ប្រគល់​​​ឱ្យ​​គ្រួសារ​សព​ដើម្បី​​យក​ទៅ​​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​​