កម្ពុជានឹងពិចារណា ទិញនាវាចម្បាំងពី ចិនចំនួន ២គ្រឿង

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននឹង កំពុងធ្វើការពិចារណា ក្នុងការទិញនាវា ចម្បាំងពីចិនចំនួន ២គ្រឿង ដើម្បីយកមកការពារ បូរណភាពទឹកកម្ពុជា មិនមែនដើម្បីធ្វើចម្បាំង ជាមួយប្រទេសក្បែរ ខាងនោះទេ។

នេះជាការលើកឡើងរបស់ លោក ទៀ វិញ មេបញ្ជាកងទ័ពជើងទឹកកម្ពុជា នៅក្នុងជំនួបជាមួយ លោក ឧត្តមនាវីទោ យូម៉ាន់ជាំង (Yu Manjiang) នាយរងសេនាធិកា និងមេបញ្ជាការប្រចាំការ សមុទ្រចិនខាងត្បូង របស់កងទ័ពជើង ទឹកប្រជាជនចិន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ទៀ វិញ បានមានប្រសាសន៍បន្តថា នាវានេះ មានប្រវែង១៤០ម៉ែត្រ ហើយមិនមែនយកមកដើម្បី ត្រៀមលក្ខណៈធ្វើសង្រ្គាមជាមួយ ប្រទេសមួយណានោះទេ។
លោកបន្តថា នេះគ្រាន់តែជាការ ពិចារណាតែប៉ុណ្ណោះ ការសម្រេចទិញគឺអាស្រ័យ លើរាជរដ្ឋាភិបាលកម្ពុជា៕