លោក រតនា វុធ នគរបាលសេដ្ឋកិច្ចក្រសួង ល្បីដេញកាក់រថយន្តឈ្មួញ តាមដងផ្លូវជាតិលេខ៤ យកឈ្មោះ លោកផ្កាយ១ ហ៊ុយ ហ៊ឺន ទៅគំរាមគេ

ភ្នំពេញ៖ ក្រុមឈ្មួញដែល ដឹកទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ចាប់ផ្តើមរអូរទំាង និងលោក រតនា វុធ មន្រ្តីនគរបាល ប្រឆំាងបទល្មើសសេដ្ឋកិច្ចក្រសួង ដែលបានធ្វើសកម្មភាពដេញស្ទាក់រថយន្ត ពេញផ្លូវ ហើយថែមទំាងបានយកឈ្មោះ លោកផ្កាយ១ ហ៊ុយ ហ៊ឺន មេមន្រ្តីនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច ទៅគំរាមគេ គំរាមឯងទៀតផង។

ក្រុមឈ្មួយបានលើកឡើងថា សកម្មភាពដេញស្ទាក់រថយន្តរបស់ លោក រតនា វុធ មន្រ្តីនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចក្រសួងនេះ គឺចាប់ធ្វើសកម្មភាពតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៦នេះ ពោលគឺចាប់ផ្តើមពីម៉ោង ៩យប់ រហូតទល់ភ្លឺ តាមបណ្តោយផ្លូវជាតិលេខ៤ ពីម្តុំផ្លូវរទេះភ្លើង ចូលមករាជធានីភ្នំពេញ។

ចំពោះសកម្មភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករបានស្នើដល់ មន្រ្តីនគរបាលថ្នាក់លើ មេត្តាជួយអន្តរាគម កុំឲ្យបុគ្គលរូបនេះ ដែលបានដេញស្ទាក់រថយន្ត និងយកឈ្មោះថ្នាក់លើ មកគំរាម ដើម្បីប្រយោជន៍ខ្លួន ដែលវាធ្វើឲ្យប៉ះពាល់ដល់ លោក ហ៊ុយ ហ៊ឺន ដែលគាត់មិនបានដឹងអ្វីនោះសោះ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចសុំការទាក់ទង លោក រតនា វុធ មន្រ្តីនគរបាលប្រឆំាងបទល្មើស សេដ្ឋកិច្ចក្រសួង ពាក់ព័ន្ធនិងការចោទប្រកាន់ថា បានដេញស្ទាក់រថយន្ត និងយកឈ្មោះថ្នាក់លើ មកគំរាមក្រុមឈ្មួញដឹកទំនិញតាមដងផ្លូវជាតិលេខ៤ បាននោះនៅឡើយទេ៕