Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ក្រុម​ការងារ​របស់​ Rimac Automobili បាន​ដាក់​តាំង​បង្ហាញ​នូវ​រថយន្ត​អគ្គិសនី​ដ៏​ពិសេស​មួយ​ប្រភេទ​របស់​ពួក​គេ​ដែល​រថយន្ត​នោះ​មាន​កម្លាំង​រហូត​ដល់​ ១០០០សេះ​។​
 
Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

​រថយន្ត​អគ្គិសនី​នេះ ជា​​ម៉ូដែល​ Concept_One ដែលដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ទាំង​ស្រុង​តែ​ម្ដង​​ ដែល​កម្លាំង​របស់​វា​មាន​ដល់ ១០០០សេះ​ឯណោះ ហើយ​វា​អាច​មាន​សន្ទុះ​ពី ០ ទៅ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​តែ​ ២,៦វិនាទី​តែ​ប៉ុណ្ណោះ​។ លើស​ពី​នេះ​ល្បឿន​កំពូល​របស់​វា​គឺ​៣០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ជា​មួយ​គ្នា​នេះ​ដែរ Concept_One មាន​បំពាក់ Sensor ​ប្រមាណ​៥០០​ ​សម្រាប់​គ្រប់គ្រង​ក៏​ដូច​ជា​ផ្ដល់​សុវត្ថិភាព​នានា​ដល់​អ្នក​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​បើកបរ​ផង​ដែរ​។​

យោង​តាម​ប្រភព ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ផលិត​តែ​ ៨គ្រឿង​តែ​ប៉ុណ្ណោះ​ ដែល​ក្នុង​មួយ​គ្រឿង​ៗ​មាន​តម្លៃ​លើស​ពី​ ១លានដុល្លារ៕

Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

Concept_One រថយន្ត​អគ្គិសនី​កម្លាំង​១០០០សេះ​​ តម្លៃ​ជាង​១លាន​ដុល្លារ​

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ carbuzz