ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន យាង​ទត និង​អញ្ជើញ​ទស្សនកិច្ច​នៅ​សាលាបឋមសិក្សា​តំបែរ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ អមដោយ​ដំណើរ​ដោយ​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈប្រតិភូ​អមដំណើរ បាន​យាង​ទត និង​អញ្ជើញ​ទស្សនកិច្ច​នៅ​សាលាបឋមសិក្សា​តំបែរ ស្ថិតនៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​ព្រះ​ដំណើរ​ទស្សនកិច្ច​នោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ និង​គណៈប្រតិភូ បាន​យាង​ទត និង​អញ្ជើញ​ទស្សនា​ក្នុង​បន្ទប់​ពិព័រណ៍​ស្នាដៃ​សិស្ស ការធ្វើ​បទ​បង្ហាញ​អំពី​ដំណើរ​អភិវឌ្ឍ​របស់​សាលារៀន បណ្ណាល័យ បន្ទប់​ពិនិត្យ​សុខភាព សកម្មភាព​បង្រៀន រៀន បន្ទប់​ហាត់​សិល្បៈ ឡ​ដុត​សំរាម និង​សួន​កសិកម្ម​ផងដែរ​។​

​សាលាបឋមសិក្សា ហ៊ុន សែន តំបែរ ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩៥៤ នៅក្នុង​វត្ត​តំបែរ ភូមិ​តំបែរ ឃុំ​តំបែរ ស្រុក​តំបែរ ដែលមាន​ឈ្មោះថា “​បឋមសិក្សា វត្ត​តំបែរ​”​។ សាលារៀន​នេះ មាន​ផ្ទៃដី ១៦.៤៧២​ម៉ែត្រក្រឡា ដែលមាន​សិស្ស​សរុប ១.១១៨​នាក់ ស្រី ៥៤០​នាក់ គ្រូ​សរុប ២៩​នាក់ និង​ថ្នាក់​សរុប ២៨​ថ្នាក់​។ សាលា​មាន​អគារសិក្សា ០៥​ខ្នង ស្មើនឹង ២០​បន្ទប់ បង្គន់​អនាម័យ ៣​ខ្នង​ស្មើនឹង ៨​បន្ទប់​។ បច្ចុប្បន្ននេះ សាលា​មាន​បណ្ណាល័យ ដែលមាន​សៀវភៅ សំបូរបែប​សម្រាប់​សិស្ស​ចូល​អាន បន្ទប់​ពិនិត្យ​សុខភាព បន្ទប់​ហាត់​សិល្បៈ បន្ទប់​តាំងពិព័រណ៍​ស្នាដៃ​សិស្ស ឡ​ដុត​សំរាម សួន​កសិកម្ម ឧបករណ៍​ក្មេង​លេង ធុង​ញែក​សំរាម អាង​ស្តុក​ទឹក ប្រព័ន្ធ​ចែកចាយ​ទឹក កន្លែង​លាងដៃ សួនច្បារ ស្រះ​ចិញ្ចឹម​ត្រី ជាដើម​៕​