សម្តេច​ហេង សំរិន អនុញ្ញាត​ឲ្យ​លោក ហ្វា​ង ប៊ិ​ញ​គ្វ​ន់ ចូលជួប​សម្តែង​ការគួរសម​

ភ្នំពេញ: ​នៅ​ព្រឹក ថ្ងៃ​ពុធ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ ‎​សម្តេច​អគ្គ​មហា​ពញា​ចក្រី​‬ ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​លោក ហ្វា​ង ប៊ិ​ញ​គ្វ​ន់ សមាជិក​គណៈកម្មាការ​ម​ជ្ឈឹ​ម​បក្ស និង​ជា ប្រធាន​គណៈ​ទាក់ទង​បរទេស​ម​ជ្ឈឹ​ម​បក្ស នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា ។​

​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​នាពេលនេះ គឺជា​ការចូលរួមចំណែក ដល់​ការពង្រឹង និង​ពង្រីក ចំណង​សាមគ្គីភាព មិត្តភាព ជា​ប្រពៃណី​យ៍ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក ហ្វា​ង ប៊ិ​ញ​គ្វ​ន់ បានធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​មហាសន្និបាត លើក​ទី ១២ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​។​

​សម្តេច​ប្រធាន​បាន​កោតសរសើរ​ដល់ លទ្ធផល​និងសេចក្តីសម្រេច​ចិត្ត​រប​ស់​មហាសន្និបាត​លើក​ទី​១២ របស់​បក្ស​កុ​ម្មុយ​និ​ស​វៀតណាម គឺជា​ត្រីវិស័យ​មួយ​ដែល​កំណត់​ភាពជោគជ័យ ក្នុង​ការកសាង​សាធារណរដ្ឋ​សង្ក​ម​និយម​វៀតណាម កាន់តែ​រុងរឿង​ក្នុងពេល​អ​នា​គត់​ដ៏​ខ្លី​ខាងមុខ​។​

​រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ចំពោះ​ការវិវត្តន៍​ដ៏​ល្អ​ប្រពៃ​នៃ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម កាន់តែ​រីកចម្រើន​រឹងមាំ​ជា​លំដាប់​៕​