នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​

កណ្តាល: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក មុខកំពូល បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ជាង​១០​ព្រឹក​ថ្ងៃទី​២៣ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច​រោង​កាហ្វេ​ឈ្មោះ មឺ ភូមិ​ពាម ឃុំរ​កោង​ទី​១ ស្រុកមុខកំពូល ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ដែល​ឃាត់​ឃាត់ខ្លួន មានឈ្មោះ​ផាង យុំ​ា​ង​ឡាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំជនជាតិ​វៀតណាម មុខរបៈ​មិន​ពិតប្រាកដ រស់នៅ​​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ស្រុក​មុខ​កពូ​ល ខេត្តកណ្ដាល​។​

​វត្ថុតាង​ចាប់យក​បាន​-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន​ចំនួន​៩​កញ្ចប់​តូច​និង​១កញ្ចប់​ធំ​-​ខ្សែដៃ​ក្រ​ឡៃ​ក្បាច់​ច្រ​វ៉ា​ក់​ឆាប​កិន​ពណ៌​លឿង​១​ខ្សែ​-​ចិញ្ចៀន​ក្រ​ឡៃ​ដាំ​ត្បូង​១វង្ស​-​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ពណ៌​ស​១​គ្រឿង​។​

​ក្រោយ​ទទួលបាន ព័ត៌មាន ពី​ភ្នាក់ងារ សំងាត់ លោក វ​.​ត្រីៈ​សោម សីហា​ក់អធិការនគរបាល​ស្រុក​មុខកំពូល​បាន​ដឹកនាំ​កម្លាំង​ង​នគរបាល​​ស្រុក និង​ប៉ុស្តិ៍​ចំនួនៈ៦​នាក់ ចុះបង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា​កោង​ទី១​។

​រហូតដល់​វេ​ល​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៣ កុម្ភ​:​កម្លាំង​យើង​បាន​ប្រទះឃើញជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​​ញៀន​អង្គុយ​ផឹក​កាហ្វេនៅ​ចំណុចកើតហេតុ​ខាងលើ​ពេលនោះ​កម្លាំង​យើង​បានធ្វើការ​ឆែកឆេរ​លើ​ខ្លួនជនសង្ស័យ​ឃើញ​មាន​គ្រឿងញៀន​​ចំនួនៈ​៩​កញ្ចប់​តូច​នឹង​១​កញ្ចប់​ធំ​នៅក្នុង​ចង្កេះខោ​ជនសង្ស័យ​ខាងមុខ​នៅពេលនោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នឹងវត្ថុ​តា​បញ្ជូន​​យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទើបជនសង្ស័យ​សារភាព ថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ព្រែកលៀប​យក មកចែកចាយ​និង​ប្រើប្រាស់​រហូតដល់​ថ្ងៃ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​តែម្ដង​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បាន​កំពុង កសាងសំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​

នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពីបទ​ចែកចាយ​និង​ប្រើប្រាស់​