ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​ដែល​បាន​គិត​ពី​ការ​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ( CNRP )​នោះ​ទេ ។

ថ្លែងប្រាប់​គេហទំព័រ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក​ពេជ្រ ស្រស់​បន្ត​ថា អ្វី​ដែល​គណបក្ស​របស់​លោក​ចង់​ធ្វើ​គឺ​ការ​ប្រើ​វប្ប​ធ៌​ម​ផ្សេង​គ្នា​ទោះជា​នៅ​បក្ស​ខុស​គ្នា តែ​ដើម្បី​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​។

មក​ដល់​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​លើក​ឡើង​របស់​ពេជ្រ ស្រស់ ខាងលើ ។

ដោយឡែក​បើ​តាម​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ឬ យ៉ាង​យូរថ្ងៃ​ព្រហស្បតិ៍​ស្អែក ក្រសួងមហាផ្ទៃ​នឹង​អនុញ្ញាត​ឲ្យ​លោក​ទៅ​សួរសុខទុក្ខ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស រាប់​ទាំង​លោក​សមាជិក​ព្រឹ​ទ្ឋ​សភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី ហុង សុខ​ហួរ និង​លោកមា​ជ សុ​វ​ណ្ណា​រ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន CNRP ។

យ៉ាងណា​ក៍ដោយ​ទាក់ទង​ទៅ​នឹង​ការ​ចុះ​សួរសុខទុក្ខ​មន្ត្រី​CNRP​នេះ​ដែរ លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​បដិសេធ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​ការ​មិន​ចង់​ជួប​នេះ បាន​ត្រូវ​លោក ពេជ្រ ស្រស់ ថា​ជា​ការ​រើសអើង​នយោបាយ​និង​ជា​រឿង​បុគ្គល ។

បើ​តាម​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ការ​ចុះ​សួរសុខទុក្ខ​មន្ត្រីជាន់ខ្ពស់​និង​សកម្មជន CNRP ជាង​១០​នាក់ ក្នុង​បំណង​ចង់​ដឹង​ពី​សុខភាព និង​ចង់​សួរ​សំណួរ​ពួក​គាត់ (​មន្ត្រី​CNRP) មួ​ួ​យ​ចំនួន​ដូច​ជា​មូលហេតុ​នៃ​ការ​ចាប់ខ្លួន តើ​ពួក​គាត់​យល់​បែប​ណា​ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​អ្នកនយោបាយ តើ​អ្នកនយោបាយ​នៅ​កម្ពុជា​គួរ​បំពេញភារកិច្ច​អ្វីខ្លះ និង​ឲ្យ​ពួក​គាត់​ជួយ​ណែនាំ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​អ្នកនយោបាយ​គេច​ផុត​ពី​ការ​ចាប់ខ្លួន​ជាដើម ? ៕