កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

Antonio Conte គ្រូបង្វឹកជម្រើសជាតិអ៊ីតាលីបច្ចុប្បន្ន បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Chelsea ហើយ ដើម្បីឡើងដឹកនាំក្រុមតោខៀវ ជំនួសអ្នកចាត់ការបណ្ដោះអាសន្ន Guus Hiddink នៅរដូវកាលក្រោយ។

បើតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានឲ្យដឹងកាលពី ថ្ងៃអង្គារ ម្សិលមិញថា កិច្ចព្រមព្រៀង លក្ខខណ្ឌ ផ្ទាល់ខ្លួនរវាង Conte និងក្លឹប Chelsea បានសម្រេចរួចរាល់ហើយ ដោយរង់ចាំតែម្ចាស់ ក្លឹបតោខៀវលោក Roman Abramovich ហៅជាផ្លូវការ ពេលគ្រូបង្វឹកវ័យ ៤៦ឆ្នាំ រូបនេះ បញ្ចប់កុងត្រាជាមួយ ជម្រើសជាតិអ៊ីតាលី ក្រោយចប់ Euro 2016 ប៉ុណ្ណោះ។

រីឯអ្នកចាត់ការ Massimiliano Allegri របស់ក្រុម Juventus ក៏ជាគោលដៅរបស់ Chelsea ដែរ ប៉ុន្តែ អ្នកចាត់ការវ័យ ៤៨ឆ្នាំ រូបនេះ អាចនឹងនៅបន្ត ជាមួយក្រុមជើងឯកអ៊ីតាលី ទៀតបន្ទាប់ពីក្លឹប ត្រៀមដំឡើង ថ្លៃឈ្នួលឲ្យ ក្នុងកិច្ចសន្យាថ្មី។

ចំណែកឯ Diego Simeone អ្នកចាត់ការក្រុម Atletico Madrid ក៏ជាគោលដៅសំខាន់របស់លោក Abramovich ដូចគ្នា ប៉ុន្តែអ្នកចាត់ការវ័យ ៤៥ឆ្នាំ រូបនេះ ចង់នៅដឹកនាំក្លឹបអេស្ប៉ាញទៀត ខណៈដែលពួកគេត្រៀមផ្ទេរទៅ លេងនៅកីឡដ្ឋានថ្មីកៅអី ៦ម៉ឺន៩ពាន់នាក់ និងដើម្បីបន្តប្រជែង ពានរង្វាន់ La Liga ជាមួយក្រុម Barcelona និង Real Madrid ផងដែរ៕

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

* ស្ថិតិដឹកនាំរបស់លោក Antonio Conte៖

កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ

ដោយ៖sabay

  • កាសែត​អ៊ីតាលី ថា​​គ្រូ​បង្វឹក​អ៊ីតាលី ​ព្រម​ដឹក​នាំ​ Chelsea រដូវ​កាល​ក្រោយ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/24  Category:កីឡា
Tags: