ក្រុមសហជីព ត្រូវចាត់ទុកកម្មករ-និយោជិត និង រោងចក្រជាជាឆ្នាំងបាយរួម

Doliprane TVC

ភ្នំពេញៈ ក្រុមសហជីពមិនត្រូវគិតតែផលប្រយោជន៍ខ្លួនឯងឡើយ ផ្ទុយទៅវិញត្រូវតែគិតពីផលប្រយោជន៍រួម ពីព្រោះថាទាំងកម្មករ-និយោជិត និង រោងចក្រសុទ្ធសឹងតែជាកន្លែងផ្តល់ដង្ហើមរស់របស់ក្រុមសហជីពដូចគ្នា ។ ការលើកឡើងបែបនេះធ្វើឡើងដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងនៅក្នុងពិធីសមាជសហភាពសហជីពមរកតជាតិកម្ពុជា កាលពីពេលថ្មីៗនេះនៅសណ្ឋានគារទន្លេបាសាក់ លោករដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងថា នៅតាមមូលដ្ឋានមិនថាខេត្ត ក្រុងទេ គឺតែងមានរោងចក្រ សហគ្រាស ហេតុនេះក្រុមសហជីពដែលកំពុងបម្រើការងារចាំបាច់ត្រូវតែមានការរួមចំណែកថែរក្សាស្ថិរភាព អាជីវម្មរបស់រោងចក្រ  ព្រោះវាជាឆ្នាំងបាយរួមមិនថាជាកម្មករឬសូម្បីតែសហជីពខ្លួនឯងឡើយ ។

លោកបានមានប្រសាន៍បន្ថែមថា« មានរោងចក្រទើបមានកម្មករធ្វើការងារ ហើយមានកម្មករធ្វើការងារទើបមានសហជីព ដូច្នេះសហជីពត្រូវចាត់ទុកកម្មករនិយោជិត និង រោងចក្រថាជាឱពុកម្តាយ បើពុំមានអ្នកទាំងពីរនេះទេសហជីពក៏ពុំមានវត្តមាននោះដែរ” ។

ក្រុមសហជីព ត្រូវចាត់ទុកកម្មករ-និយោជិត និង រោងចក្រជាជាឆ្នាំងបាយរួម

លោក អ៊ិត សំហេង បានសង្កត់ធ្ងន់ដែរថាសហជីពបង្កើតឡើងដើម្បីរក្សាផលប្រយោជន៍ជូនចំពោះកម្មករនិយោជិតដូច្នេះសហជីពមិនត្រូវគិតពីផលប្រយោជន៍របស់ខ្លួនពេកទេ ។ កន្លងមកដោយសារគិតផលប្រយោជន៍ខ្លួននេះហើយទើបមានសហជីពមួយចំនួនបានញុះញង់ឱ្យកម្មករធ្វើបាតុកម្មដោយសន្យាបន្ថែមនេះបន្ថែមនោះលើសពីច្បាប់មានជាដើម ។ទាក់ទិននឹងសហជីពនេះដែរលោករដ្ឋមន្រ្តីក្រសួងការងារបានលើកឡើងឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានសជីពជាង ៤ ពាន់សហព័ន្ធ សហជីព ៦៨ និង សហភាពសហព័ន្ធសជីពចំនួន ៨ ជាមួយគ្នានេះកម្ពុជាមានកម្មករកម្មការិនីដែលកំពុងបម្រើការងារតាមរោងចក្រ សហគ្រាសជិត ១ លាននាក់ ដែលមានរោងចក្រជិត ១ ពាន់រោងចក្រ ៕ ដេប៉ូ

ក្រុមសហជីព ត្រូវចាត់ទុកកម្មករ-និយោជិត និង រោងចក្រជាជាឆ្នាំងបាយរួម