វ៉ន វីវ៉ា លាក់បាំង​មុខ​ជំនួញ និង អ្នក​ជួយ​ពីក្រោយ​ខ្នង

Doliprane TVC

ម្ចាស់​ខ្សែក្រវ៉ាត់ ISKA វ៉ន វីវ៉ា បាន​បោះបង់​អាជីព​ប្រដាល់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ បន្ទាប់ពី​ជួប​គ្រោះ​បាក់ដៃ​ក្នុងការ​ប្រកួត ដែល​ធ្វើឱ្យ​លោក​ត្រូវ​ចំណាយ​ប្រាក់​ព្យាបាល​អស់​ជាង​បួន​ពាន់​ដុល្លារ​ ។​ សម្រាប់​ការផ្តល់​បទ​សម្ភាស​ជាមួយ “​ប្រជាប្រិយ​” នៅពេលនេះ​កីឡាករ វ៉ន វីវ៉ា បាន​ប្រាប់ថា មកដល់ពេលនេះ របួស​ដៃ​របស់លោក នៅ​មិនទាន់បាន​ជាសះស្បើយ​នៅឡើយ​ទេ ព្រោះ​ឆ្អឹង​ដៃ​របស់លោក​នៅ​មិនទាន់​ត​ជាប់​គ្នា​នៅឡើយ ដូច្នេះហើយ​លោក​ក៏​មិនទាន់​អាចធ្វើ​ការងារ​ធ្ងន់ៗ​បានដែរ​ ។​

វ៉ន វីវ៉ា លាក់បាំង​មុខ​ជំនួញ និង អ្នក​ជួយ​ពីក្រោយ​ខ្នង

វ៉ន វីវ៉ា លាក់បាំង​មុខ​ជំនួញ និង អ្នក​ជួយ​ពីក្រោយ​ខ្នង

​វ៉ន វីវ៉ា បន្តថា ពេលដែល​លោក​រង់​គ្រោះ​បាក់ដៃ​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង ព្រោះ​គ្មាន​ចំណូល គឺ​មានតែ​ចំណាយ រហូត​នៅពេលនោះ លោក​បានប្រកាស់​លក់​ផ្ទះ ដើម្បី​យកលុយ​មក​ដោះស្រាយ​បញ្ហា​ថែម​ទៀតផង​ ។ ប៉ុន្តែ​មកដល់ពេលនេះ លោក​លែង​លក់​ផ្ទះ​វិញ​ហើយ ព្រោះ​ជីវភាព​របស់លោក​លែង​សូវ​ជួប​ការលំបាក់​ខ្លាំង​ដូច​មុន ដោយពេល​នេះ​លោក​អាចធ្វើ​ការ​ស្រាលៗ​បាន​និង​មាន​ប្រាក់ខែ ជួយ​ដោះស្រាយ​បន្ទុក​ប្រពន្ធ​បាន​ខ្លះ ។ ​ម្យ៉ាងទៀត លោក​ក៏មាន​អ្នក​ជួយ​ឱ្យ​ដើមទុន​ឱ្យ​លោក​បង្កើត​មុខរបរ​រកស៊ី​ផងដែរ ប៉ុន្តែ​អ្នក​ជួយ និង​មុខរបរ​ថ្មី​នេះ​ត្រូវ​ចំណាយ​ទុន​ប៉ុន្មាន​នោះ​លោក​សុំ​មិនទាន់​ប្រាប់​ទេ ព្រោះ​មាន​ហេតុផល​ចាំបាច់​ ។

វ៉ន វីវ៉ា លាក់បាំង​មុខ​ជំនួញ និង អ្នក​ជួយ​ពីក្រោយ​ខ្នង

​ស្របគ្នា​នឹង​ការឆ្លើយតប​នេះ​ពេល​អ្នកយក​ពត៌មាន​រប​ស់​យើង​សួរនាំ​ពី​ការវិល​ចូលប្រឡូក​អាជីព​កីឡា​ខណៈដែល​លោក​បានបង្ហាញ​វត្តមាន​ជា​អ្នក​អត្ថាធិបាយ​ក្នុង​វិធី​ប្រដាល់​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​បាន​ពីរ​ថ្ងៃ​មក​មកហើយ លោក វ៉ន វីវ៉ា បាន​ប្រាប់ថា ចិត្ត​របស់លោក​គឺ​នៅតែ​ចង់​ចូល​ប្រដាល់ ប៉ុន្តែ​ពេល​ជួប​បញ្ហា​ដូច្នេះ​ប្រពន្ធ​របស់លោក​ហាម​មិនឱ្យ​លោក​បន្ត​អាជីព​នេះ​ទៀត​ទេ​គឺ​គាត់​ចង់ឱ្យ​បង្កើត​មុខរបរ​រកស៊ី​វិញ​ម្តង ​។ ​ ដូច្នេះហើយ​ទើប​លោក​ងាក​មក​សាកល្បង​ធ្វើជា​អ្នក​អត្ថា​ធី​ប្បាយ​កម្មវិធី​ប្រដាល់ តែ​ការងារ​នេះ​លោក​មិនទាន់​អាច​បញ្ជាក់​ក្បោះក្បាយ​ទេ​ព្រោះ​លោក​ក៏​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ទូរទស្សន៍ បាយ័ន​ច្បាស់​ដែរ​ថា លោក​អាច​ធ្វើបាន ឬក៏​អត់​នោះទេ​ ៕ តាន់ ចន្ថា ​

វ៉ន វីវ៉ា លាក់បាំង​មុខ​ជំនួញ និង អ្នក​ជួយ​ពីក្រោយ​ខ្នង