រន្ធត់! បុរសម្នាក់ ដាច់ខ្សែក្រវ៉ាត់សុវត្ថិភាព ខ្ទាតចេញពីឧបករណ៍ ជិះលេងកម្សាន្ត (មានវីដេអូ)

ចិន៖ វីដេអូរន្ធត់មួយ ដែលធ្វើឲ្យអ្នកឈរទស្សនានៅក្បែរនោះ រួមទាំងអ្នកក្នុងបណ្តាញទំនាក់ទំនងសង្គម មានភាពតក់ស្លុតជាខ្លាំង ដែលបង្ហាញពីទិដ្ឋភាពបុរសម្នាក់ ត្រូវបានធ្លាក់ចុះពីឧបករណ៍កម្សាន្ត មួយកន្លែងក្នុងប្រទេសចិន ដោយសារដាច់ខ្សែក្រវ៉ាត់សុវត្ថិភាព។

រន្ធត់! បុរសម្នាក់ ដាច់ខ្សែក្រវ៉ាត់សុវត្ថិភាព ខ្ទាតចេញពីឧបករណ៍ ជិះលេងកម្សាន្ត (មានវីដេអូ)

នេះជារឿងដ៏សោកសៅបំផុតមួយ ដែលភ្ញៀវទេសចរគ្រប់គ្នាតក់ស្លត់ស្រែកទាំងភ័យរន្ធត់ ខណៈដែលឃើញបុរសម្នាក់នោះធ្លាក់ចុះមកក្រោម ដេកស្តូកស្តឹង ដោយសារតែដាច់ខ្សែក្រវ៉ាត់សុវត្ថិភាព។  បើតាមប្រភពបានឲ្យដឹងថា បុរសម្នាក់នោះ បានស្លាប់បាត់បង់ជិវិតទៅហើយ។

គួរបញ្ជាក់ថា ទីតាំងកើតហេតុខាងលើនេះ ស្ថិតនៅសួនកម្សាន្ត Sanmenxia Mianchi Yangshao ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ក្នុងភូមិ Jiaguang ទីក្រុង Baoding ភាគខាងជើងខេត្ត Hebei ប្រទេសចិន៕

ទស្សនាវីដេអូខាងក្រោម៖​

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត