គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦

​គ្រូ​បង្គោល​ក្លឹប​បាល់ទាត់​​ធំ​ៗ​ចំនួន ៣​នៅ​កម្ពុជា​រួម​មាន​ណាហ្គាវើល ក្រសួង​ការពារ​ជាតិ ​និង​បឹង​កេត​អង្គរ​  ​បាន​​ឲ្យ​ដឹង​ពី​​​ចំណុច​ខ្លាំង​ និង​ខ្សោយ​របស់​ខ្លួន​​​ ​ក្នុង​​ការ​ប្រកួត​បាល់ទាត់​​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​ ដែល​ទើប​ចាប់​ផ្ដើម​​ប្រកួត​បាន​មួយ​សប្ដាហ៍។

 

លោក ​ប្រាក់​ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្លឹប​បាល់ទាត់​​បឹង​កេត​​អង្គរ​បាន​ឲ្យ​​​ដឹង​ថា ​​ចំណុច​ខ្វះខាត​​ក្លឹប​​​​របស់​លោក​​ក្នុង​ការ​ចាប់​ផ្ដើម​ដើម​រដូវ​កាល​នេះ​គឺ​ កីឡាករ​មិនទាន់​​​ហ្វឹកហាត់​កលល្បិច ​យុទ្ធសាស្ត្រ​​គ្រូ​បង្វឹក​ត្រឹម​ត្រូវ​​។ ​​បញ្ហា​នេះ​ដោយ​សារ​បឹង​កេត​មាន​ព្រឹត្តិការណ៍​​កីឡា​ច្រើន​ ដោយ​ចុះ​ទៅ​តាម​ខេត្ត​​ធ្វើ​ ​ (Football Clinic)​ ​រហូត​ដល់​ទៅ​ ៥​ខេត្ត​ ដែល​ធ្វើ​ឲ្យ​កីឡាករ​មាន​ការ​នឿយហត់​ច្រើន។

 

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦លោក​​ ប្រាក់ សុវណ្ណារ៉ា​(​អាវ​ខៀវ)

 

​​អតីត​គ្រូ​បង្គោល​ក្លឹប​​ណាហ្គាវើល​រូប​នេះ​​បន្ត​ថា ចំណុច​ខ្លាំង​​របស់​បឹង​កេត​គឺ​វាយ​បក​បាន​លឿន​ ដែល​មាន​ខ្សែ​ប្រយុទ្ធ​ និង​បម្រើ​​ច្បាស់​ល្អ។​ ទន្ទឹម​​នឹង​នោះ​​ខ្សែ​ការពារ​ក៏​​​ច្បាស់​លាស់​ក្នុង​ការ​ការពារ​គ្រាប់​បាល់​ពី​គូ​ប្រកួត។

 

​ចំណែក​លោក​​ មាស ចាន់ណា​ គ្រូ​បង្គោល​ក្លឹប​​ណាហ្គាវើល​បាន​ឲ្យ​ដឹង​​ថា ​ចំណុច​ខ្លាំង​របស់​​ណាហ្គាវើល​គឺ​មាន​ធន​ធាន​កីឡាករ​​ល្អ​គ្រប់​គ្រាន់។ កីឡាករ​មាន​បទពិសោធន៍​ច្រើន និង​ច្បាស់​​លាស់​។ ចំពោះ​ចំណុច​ខ្វះខាត​នៅ​ដើម​រដូវ​កាល​គឺ​កីឡាករ​ចំណូល​ថ្មី​មិន​ទាន់​លេង​​យល់​ចិត្ត​គ្នា​។

 

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦លោក មាស ចាន់ណា

 

​សម្រាប់​លោក​ ទេព ឡុង​រចនា គ្រូ​បង្គោល​ក្លឹប​​ក្រសួង​ការពារ​ជាតិ​​បាន​ឲ្យ​ដឹង​ថា ​ចំណុច​ខ្លាំង​​ក្លឹប​របស់​លោក​គឺ ​ការ​អ្នក​ចាំ​ទី​​(អ៊ុំ សេរីរ័ត្ន​)​ រឹងមាំ​ កីឡាករ​លេង​បាន​ស៊ីចង្វាក់​គ្នា​ល្អ។ ទោះ​យ៉ាង​ណា ក្រុម​របស់​លោក​នៅ​មាន​ចំណុច​​​ខ្សោយ​វិញ​​គឺ​កីឡាករ​បរទេស​​នៅ​មាន​កម្រិត​ មិន​ទាន់​​ល្អ​​ដូច​​កីឡាករ​បរទេស​ផ្សេងៗ ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​នេះ។

 

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦លោក ទេព ឡុង​រចនា

 

សម្រាប់​លទ្ធផល​​សប្ដាហ៍​ទី១ ​ក្រុម​បឹង​កេត​អង្គរ​ឈ្នះ​​ក្រុម​អាស៊ីអឺរ៉ុប ៣-២ ក្លឹប​​ក្រសួង​ការពារ​ជាតិ​​ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​៤-១ និង​ណាហ្គាវើល​ស្មើ​ក្រុម​វេស្ទើន​ភ្នំពេញ​១-១៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

គ្រូ​​​ក្លឹប​​​ធំ​៣​ទម្លាយ​ចំណុច​ខ្លាំង​ ​និង​ខ្សោយ​ សប្តាហ៍​ទី​១ លីគ​​​២០១៦