ឃាត់ខ្លួនជនសង្ស័យ ម្នាក់រឹបអូសថ្នាំញៀន ១០កញ្ចប់តូច៩

កណ្តាល៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មត្រូវបាន នគរបាល ឃាត់ខ្លួន បាននៅក្នុងតូបកាហ្វេ និងរឹបអូសថ្នាំញៀន ចំនួន១០កញ្ចប់ ក្នុងនោះតូច៩កញ្ចប់ នាំយកទៅសាកសួរ កាលពីវេលាម៉ោង ប្រហែល១០និង៤០នាទី ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតូបកាហ្វេ ភូមិពាម ឃុំរកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បាននោះឈ្មោះផាង យ៉ុាងឡាង ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្នុងភូមិកើតហេតុខាងលើ។

 នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ ដោយមាន ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបាន រាយការណ៏មកថា មុខសញ្ញាខាងលើ បានធ្វើសកម្មភាព ចែកចាយ គ្រឿងញៀនយ៉ាងសកម្មបំផុត បន្ទាប់ពីទទួលព័ត៌មាន កម្លាំងនគរបាល ដឹកនាំដោយអធិការ ចុះធ្វើឆ្មក់បង្ក្រាប លុះពេលចុះទៅដល់ ស្រាប់តែឃើញជន សង្ស័យកំពុងអង្គុយផឹកកាហ្វេ រួចក៏បានហៅត្រួតពិនិត្យ មើលស្រាប់តែរកឃើញថ្នាំញៀន ចំនួន១០កញ្ចប់ នៅជាប់និងខ្លួនក្នុងនោះ ធំ១កញ្ចប់ រួមទាំងវត្ថុតាងមួយ ចំនួនទៀតផងដែរ។ បាននាំយកមកសាកសួរ បន្ថែមដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការ ដ្ឋានចាត់ការទៅតាម នីតិវិធីច្បាប់។

ឃាត់ខ្លួនជនសង្ស័យ ម្នាក់រឹបអូសថ្នាំញៀន ១០កញ្ចប់តូច៩

ឃាត់ខ្លួនជនសង្ស័យ ម្នាក់រឹបអូសថ្នាំញៀន ១០កញ្ចប់តូច៩

ឃាត់ខ្លួនជនសង្ស័យ ម្នាក់រឹបអូសថ្នាំញៀន ១០កញ្ចប់តូច៩