Update៖ លោក តាំង សុខឃី ថា ខេមរៈ ស្រីពៅ មិនឈឺធ្ងន់ដូចគេថានោះទេ

ភ្នំពេញ៖ លោក តាំង សុខឃី ជំនួយការលោក ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ បាន ថ្លែងបញ្ជាក់ឡើងវិញថា កញ្ញា ខេមរៈ ស្រីពៅ ដែលល្បីថា មានជំងឺធ្ងន់ធ្ងរនោះ គឺមិនមានជំងឺអ្វី ដែលឲ្យព្រួយបារម្ភឡើយ។

លោក តាំង សុខឃី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមខ្សែទូរស័ព្ទ ឲ្យដឹងថា «អត់មានទាល់តែសោះតែម្តង ខ្ញុំចុះមកផ្ទាល់ហើយ» ។

ក្នុងនោះលោកតាំង សុខឃី បានដកស្រង់សម្តីជីដូន របស់តារាចម្រៀង ខាងលើថា «ពេលដែលខ្ញុំសួរទាក់ទង បញ្ហាដែលល្បីថានាង ដេកឈឺនៅលើ ស្លឹកចេកនោះជីដូន តារាចម្រៀងខាងលើ បានសើច ក្នុងទឹកមុខញញឹម ស្រស់ស្រាយ ថែមទាំងនិយាយថា នរណាថា ចៅខ្ញុំឈឺធ្ងន់នោះ » ។

ដោយឡែកអាជ្ញាធរក៏បានប្រាប់ដល់លោក តាំង សុខឃី ផងដែរថា «ខេមរៈ ស្រីពៅ អត់ឈឺនោះទេ ខេមរៈ ស្រីពៅ នៅភ្នំពេញឯណោះ» ។

ពាក់ព័ន្ធបញ្ហានេះ បងប្អូនជីដូនមួយរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ឈ្មោះ សុភាព ក៏បានប្រាប់ឲ្យដឹងផងដែរថា «គាត់ដូចអន់ចិត្តដែរ ថាប្អូនស្រីខ្ញុំឈឺធ្ងន់ ខ្ញុំពិតជាហួសចិត្តណាស់» ៕

ប្រវត្តិរឿង៖ ភ្នំពេញ៖នៅមុននេះបន្តិចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក តាំង សុខឃី រហស្សនាម (គ៣) បានទៅដល់ផ្ទះតារាចម្រៀង ខេមរ: ស្រីពៅ និងបញ្ជក់ថា យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ។

ក្រោយផ្ទុះព័ត៌មានជាច្រើនថា តារាចម្រៀង ខេមរ: ស្រីពៅ  ប្អូនកំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានដេកឈឺនៅលើស្លឹកចេក ដោយសារតែប្រតិកម្ម ស្បែកប្រើប្រាស់ ផលិតផល ធ្វើឲ្យស្បែកសនោះ  បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមសិល្បៈ និង ក្នុងរង្វង់អ្នកសិល្បៈ ចង់ដឹងពី ស្ថានភាព តារាចម្រៀងរូបនេះ   ហើយនៅព្រឹកនេះ លោក  តាំង សុខឃី រហស្សនាម (គ៣) បានទៅដល់ផ្ទះតារាចម្រៀង ខាងលើ  ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ ស្រីពៅ ។

លោក តាំង សុខឃី បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ នេះ ខ្ញុំបានមកដល់ផ្ទ: ខេមរ: ស្រីពៅ ជួបយាយបង្កើត ម្តាយមីង និងបងជីដូន មួយបង្កើតរបស់ ខេមរ: ស្រីពៅ ផ្ទាល់ ដើម្បីស្រាយចម្ងល់ បញ្ជាក់យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ជឿខ្ញុំចុះ»៕

Update៖ លោក តាំង សុខឃី ថា ខេមរៈ ស្រីពៅ មិនឈឺធ្ងន់ដូចគេថានោះទេ

 

Update៖ លោក តាំង សុខឃី ថា ខេមរៈ ស្រីពៅ មិនឈឺធ្ងន់ដូចគេថានោះទេ