រដ្ឋសភាកម្ពុជាគាំទ្រ ចំណងសាមគ្គីភាព កម្ពុជា-វៀតណាម

ភ្នំពេញ៖ ប្រធានរដ្ឋសភា ‎សម្តេច ហេង សំរិន បានសម្តែងការពេញចិត្ត ចំពោះការវិវត្តន៍ ដ៏ល្អនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស កម្ពុជា-វៀតណាម ដែលមានភាពរីកចំរើន រឹងមាំជាលំដាប់។

ការថ្លែងបែបនេះធ្វើឡើងក្នុងជំនួប សម្តែងការគួរសម រវាងសម្តេច និងប្រធានគណៈ ទាក់ទងបរទេសមជ្ឈឹមបក្ស នៃ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ នេះបើតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច ហេង សំរិន ។

បើតាមទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា «សម្តេចបាន អនុញ្ញាតឲ្យលោក ហ្វាង ប៊ិញគ្វន់ សមាជិក គណៈកម្មាការមជ្ឈឹមបក្ស និងជា ប្រធានគណៈទាក់ទង បរទេសមជ្ឈឹមបក្ស នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ហើយទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ គឺជាការចូលរួមចំណែក ដល់ការពង្រឹង និងពង្រីក ចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសយើងទំាងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត»។

សម្តេចបានកោតសរសើរដល់លទ្ធផល និងសេចក្តីសម្រេចចិត្ត របស់មហាសន្និបាត លើកទី១២ របស់បក្សកុម្មុយនិស វៀតណាម គឺជាត្រីវិស័យមួយ ដែលកំណត់ភាព ជោគជ័យ ក្នុងការកសាងសាធារណរដ្ឋ សង្គមនិយមវៀតណាម កាន់តែរុងរឿង ក្នុងពេលអនាគត ដ៏ខ្លីខាងមុខ។

កាលពីថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតិឲ្យលោក ហ្វាង ប៊ិញគ្វន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពផងដែរ ៕

រដ្ឋសភាកម្ពុជាគាំទ្រ ចំណងសាមគ្គីភាព កម្ពុជា-វៀតណាម

រដ្ឋសភាកម្ពុជាគាំទ្រ ចំណងសាមគ្គីភាព កម្ពុជា-វៀតណាម