នគរបាលស្រុក កណ្តាលស្ទឹង ចុះផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់ រថយន្តដឹកកម្មករ

កណ្តាល៖ រថយន្តដឹកកម្មករ ដាក់លើសចំណុះ និងអ្នកខ្លះដាក់លើដំបូលផងនោះ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹង ឃាត់ធ្វើការអប់រំនិង ណែនាំដល់អ្នកបើក ដើម្បីប្រយោជន៍ បញ្ជៀសគ្រោះថ្នាក់ចរាចរណ៏ កើតឡើងជា យថាហេតុ និងសូមឲ្យអ្នកបើកបរ គោរពច្បាប់ចរាចរណ៏ ព្រោះកន្លងមកគ្រោះថ្នាក់ កើតឡើងចំពោះ រថយន្តដឹកកម្មករនេះ គឺដោយសារតែ ខ្វះការប្រុងប្រយ័ត្ន ជាពិសេសការអង្គុយ លើដំបូលគឺងាយ គ្រោះថ្នាក់បំផុត។ ការចុះអប់រំនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ដោយសារតែគ្រោះថ្នាក់ កើតឡើងចំពោះរថយន្តដឹកកម្មករ ដោយសារអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន និងដាក់លើស ចំណុះផងដែរ ហេតុដូច នេះ ហើយទើប លោកស្នងនគរបាលខេត្ត បានណែនាំឲ្យកម្លាំងនគរបាល នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះ រថយន្តដឹកកម្មករ ត្រូវចុះណែនាំ ដល់ពួកគាត់ កុំឲ្យអង្គុយលើដំបូលរថយន្ត និងដាក់លើសចំណុះពេក ហើយជាពិសេសនោះត្រូវ មានការប្រុងប្រយ័ត្នជានិច្ច ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៏ កើតឡើងជា យថាហេតុ ដូច្នេះទើបលោកអធិការ បានឲ្យមន្ត្រីក្រោមឱវាទ ចុះអប់រំណែនាំដល់ម្ចាស់រថយន្ត ។

នគរបាលបានបន្តថា កន្លងមកគ្រោះថ្នាក់ចរាចរណ៏ ក្រឡាប់រថយន្តបណ្តាល កម្មករ ឲ្យរងរបួសធ្ងន់ស្រាល ជាច្រើននាក់ នោះ ភាគច្រើនគឺបណ្តាលមកពី អ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ម្យ៉ាងវិញទៀតក៏បណ្តាលមក ការដាក់លើសចំណុះផងដែរ ក៏ដូចជាការប្រដេញគ្នា ម៉ោងចូលធ្វើការ របស់កម្មករ ដូច្នេះចំណុចទាំង អស់នេះហើយ បណ្តាលឲ្យ គ្រោះថ្នាក់កើតឡើងនោះ ។

ជាមួយគ្នានោះដែរ នគរបាលសំណូមពរ ដល់អ្នករកស៊ីដឹកកម្មករ ទាំងអស់សូមមេត្តា ប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ព្រោះអាយុជីវិត កម្មករក្នុង១រថយន្ត ជិត១០០នាក់ ដែល ផ្ញើនៅលើយើងតែម្នាក់នោះ ៕