ប្រធានគណៈ មច្ចឹមបក្សកម្មុយនីស វៀតណាមបង្ហាញ ពីជោគជ័យនៃ មហាសន្និបាត លើកទី១២ ដល់ប្រធានសភាកម្ពុជា

 ភ្នំពេញ៖ ប្រធានគណៈ ទាក់ទងបរទេសមច្ចឹមបក្សកម្មុយនីស នៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញពីភាពជោគជ័យ នៃមហាសន្និបាតលើកទី១២ របស់ខ្លួន កាលពីពេលថ្មីៗនេះ។

លោក សារ៉ា ណា ទីប្រឹក្សានិងជំនួយការផ្ទាល់សម្តេច ហេង សំរិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៤ កុម្ភៈ នៅវិមានរដ្ឋសភា ថា ក្នុងជំនួបរវាង សម្តេច ហេង សំរិន និង លោក ហ្វាង ប៊ិញគ្វន់ សមាជិកកម្មាធិការបក្ស និងជាប្រធានគណៈទាក់ទងបរទេសមច្ចឹមបក្សកម្មុយនីស លោក ហ្វាង ប៊ិញគ្វន់ បានប្រាប់ ថាមហាសន្និបាត បានកសាងនូវឯកសារគោល ជាត្រីវិស័យអភិវឌ្ឍប្រាំឆ្នាំ ទៅមុខរបស់ប្រទេសវៀតណាម។ សម្តេច ហេង សំរិន បានស្វាគមន៍ និងអបរអសារទចំពោះ លទ្ធផលរបាយ ការណ៍ របស់បក្សកម្មុយនីសវៀតណាម។

សម្តេចបន្តថា ឯកសារដែលសមាជិក កម្មាធិការបក្ស និងជាប្រធានគណៈ ទាក់ទងបរទេសមច្ចឹមបក្សកម្មុយនីស វៀតណាមបង្ហាញនោះ គឺជាឯកសារ មួយដែរក្នុងការ កសាងប្រទេស វៀតណាមឲ្យរីកចំរើនក្នុងរយៈពេលដ៏ខ្លី។ សម្តេចក៏បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព រវាងកម្ពុជាវៀតណាម ជាប្រពៃណី និងជាកិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យរវាងបក្សនិងរដ្ឋ នៃប្រទេសទំាងពីរ(កម្ពុជា វៀតណាម) ។

ទោះបីជាអ្នកសារព័ត៌មាន សួរនាំច្រើនយ៉ាងណា ទាក់ទិនការជួលដីវៀតណាម និងការទស្សកិច្ចរបស់សមាជិក បក្សកុំម្មុយនីសវៀតណាម ក៏លោក សារ៉ា ណា អះអាងថា ក្នុងជំនួបទ្វេភាគី នោះមិនបានលើកឡើងអ្វី ក្រៅពីការបង្ហាញ របាយការណ៍មហា សន្និបាតបក្ស កុម្មុយនីសវៀតណាម៕

ប្រធានគណៈ មច្ចឹមបក្សកម្មុយនីស វៀតណាមបង្ហាញ ពីជោគជ័យនៃ មហាសន្និបាត លើកទី១២ ដល់ប្រធានសភាកម្ពុជា

ប្រធានគណៈ មច្ចឹមបក្សកម្មុយនីស វៀតណាមបង្ហាញ ពីជោគជ័យនៃ មហាសន្និបាត លើកទី១២ ដល់ប្រធានសភាកម្ពុជា