ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

ខ្សែភាពយន្ត​ខ្មែរ​​ថ្មី​មួយ​​​ទៀត​​​មាន​ចំណង​ជើង​ថា”ប្រាសាទ​​កំបាំង​មុខ” របស់​ផលិតកម្ម WONDER Film Entertainment គ្រោង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​​រឿង​មួយ​នេះ មាន​បញ្ចូល​ច្បាច់​គុន​បូរាណ​ ចិន-ខ្មែរ ជា​ច្រើន​ក្បាច់។

 

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

 

តាម​ការ​លើក​ឡើង​របស់ លោក សែម វិលាស ចាងហ្វាង​ផលិតកម្ម WONDER Film Entertainment រឿង”ប្រាសាទ​​កំបាំង​មុខ” គឺ​ខ្សែភាពយន្ត​មួយ មាន​លក្ខណៈ​​បូរាណ​លាយ​សម័យ ដោយ​ខ្លឹម​សារ​សង្ខេប​នៃ​សាច់​រឿង និយាយ​ពី​គូស្នេហ៍​១គូ មាន​ស្នេហ៍​២ជាតិ ដែល​មាន​តួឯក​ប្រុស​ជា​មេទ័ព ចំណែក​តួឯក​ស្រី​ជា ម្ចាស់​ប្រាសាទ។ ជា​​មួយ​​គ្នា​នោះ ខ្សែភាពយន្ត​​បាន​បញ្ចូល​នៅ​ឈុត ភ័យ​ខ្លាច ស្នេហា កំប្លែង  ការសងសឹក ជា​ដើម។

 

លោក សែម វិលាស បាន​ឲ្យ​ដឹង​ទៀត​ថា តួឯក​ប្រុស​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ​មាន​ឈ្មោះ​​ថា Rock Lee គឺ​ជា​ជន​ជាតិ​ខ្មែរ​ដែល​ជា​អ្នក​មាន​ជំនាញ​ខាង​ក្បាច់​គុន​ម្នាក់​ដោយ​​​បាន​ទៅ​សិក្សា​ច្បាច់​គុណ​ដល់​ប្រទេស​ចិន​ឯណោះ។  ចំណែក​តួ​អង្គ​ឯក​ស្រី វិញ​ឈ្មោះ​ថា ម៉ានីកា។

 

ចាងហ្វាង​និង​ជា​ផលិតករ​រូប​នេះ បាន​បន្ត​ទៀត​ថា មើល​ឃើញ​ Rock Lee ជា​​អ្នក​មាន​​ក្បាច់​គុន​ល្អ ហើយ​ទម្រង់​មុខ​​ត្រូវ​នឹង​សាច់​រឿង ទើប​​លោក​សម្រេច​ជ្រើស​រើស​មក​ដើរ​​តួ តែ​ម្ដង។ ក្រៅ​ពី​លោក Rock Lee ខ្សែភាពយន្ត​មួយ​នេះ ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដោយ​សរុប​​តារា​សម្ដែង​​ទាំង​អស់​មាន​រហូត​ដល់​ទៅ​ជិត​១០០នាក់​ឯណោះ ។

 

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

 

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង

 

តាម​ការ​លើក​ឡើង​របស់  លោក សែម វិលាស រឿង ” ប្រាសាទ​​កំបាំង​មុខ”  បាន​ថត​១ឆ្នាំ​កន្លះ​មក​ហើយ ដោយ​ទី​តាំង​នៃ​ការ​ថត​មាន​ដូច​ជា ប្រាសាទ​សំបូរ​ព្រៃគុហ៍ ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្ត សៀមរាប ល្អង​ភ្នំ​នៅ​ខេត្ត កំពត និង ទីតាំង​​​សំខាន់​មួយ​ចំនួន​​ទៀត។

 

ដើម​ទុន​នៃ​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​ខាង​លើ​ប្រាប់​ថា បាន​ចំណាយ​​ចន្លោះ​ពី១០ ទៅ១២ ម៉ឺន​ដុល្លារ​ឯណោះ។  នេះ​គឺ​ជា​វណ្ណកម្ម​ទី១​របស់  ផលិតកម្ម WONDER Film Entertainment ដែល​កន្លង​មក​ផលិតកម្ម​មួយ​នេះ​ផលិត​តែ​ស្ប៉ត​ក៏​ដូច​​ខារ៉ាអូខេ​​ប៉ុណ្ណោះ។

 

ខ្សែភាពយន្ត​មួយ​នេះ គ្រោង​ចាក់​បញ្ចាំង​ថ្ងៃ២៤ ខែ មិនា ឆ្នាំ ២០១៦ តាម​រោង​ភាពយន្ត​​ទំនើប​ទាំង​អស់​ក្នុង​រាជធានី។ ក្រោយ​ពី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខាង​លើ ផលិតកម្ម​មាន​គម្រោង​ផលិត​​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ៕

 

 

អត្ថបទ៖ ខុត សីហា
រូប&Trailer៖ ផ្ដល់ឲ្យ

ភាពយន្ត​​ខ្មែរ​ថ្មី បញ្ចូល​ច្បាច់​គុនចិន​-ខ្មែរ ត្រៀម​​បញ្ចាំង