លោក​ឆាយ ធី និយាយ​ពី​‎​បង្គន់​ថៃ ក្លាយជា​ការិយាល័យ​បឹង​យក្ស​ឡោម​‬?

ភ្នំពេញ: តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឆាយ ធី ប្រធាន​អង្គការ​អាដហុក​ប្រចាំខេត្ត​រតនគិរី បានសរសេរថា ទាក់ទិន​និង​រឿង​បង្គន់​ថៃ ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ថៃ SCG​សម្រាប់​ព្រះអង្គម្ចាស់ក្សត្រិយ៍​មហា​ច​ក្រី​សិរិ​ន​ថន ក្នុង​ដំណើរ​យាង​ទស្សនកិច្ច​មក​ខេត្តរតនគិរី​​កាល​ថ្ងៃទី​២២ កុម្ភ​: ២០១៦ ដើម្បី​សម្ពោធ​មណ្ឌល​សុខភាព នៅ​ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ​។​

​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ លោក​ឆាយ ធី បាន​និយាយថា ព័ត៌មាន​ចុះ​ជាច្រើន​ជាច្រើន ៖ ពិសេស​កាសែត​ធំៗ​​នៅ​ភ្នំពេញ​ដូចជា ៖ ដេលី បារាំង និង​កាសែត​ក្នុងស្រុក​ខ្លះ​ថា​បង្គន់​តម្លៃ​៤​ម៉ឺន​ដុល្លារ ខ្លះ​ថា​៧​ពាន់​ដុល្លារ ។​
​កាសែត​រស្មី​កម្ពុជា​ចុះ​ថ្ងៃ​២៤​ព្រឹក​នេះ ដោយ​ស្រង​សំដី​ភាគី​រួមមាន លោក​វេន ចឹ​
​ប្រធាន​សហគមន៍​បឹង​យក្ស​ឡោម លោក​ទិន លួង ចៅសង្កាត់​យក្ស​ឡោម លោក​លី​វិ​ន អភិបាលរង​​ខេត្ត​រន​គិរី និ​យា​យា​ស្រដៀង​គ្នា​ថា ៖ បង្គន់​នេះ ត្រូវបាន​ទុក​ប្រើប្រាស់​ជា​ការិយាល័យ​សហគមន៍​បឹង​យក្ស​ឡោម​ធ្វើការ​។​

​ចំណែក​លោក​ឆាយ ធី កាលពី​ល្ងាចម្សិលមិញ ថ្ងៃទី​២៣​កុម្ភៈ បាន​នាំ​កូនស្រី និង​ភរិយា ទៅ​មើល​ឲ្យ​ឃើញជាក់ស្តែង អំពី​បង្គន់​នេះ​ដែល​បាន​ចុះផ្សាយ​តាម​កាសែត​ជាច្រើន និង​បាន​ចូល​មើល​ខាងក្នុង​​តាម​ការអះអាង​ពី​លោក​វេន​ចឹ ថា ៖ បង្គន់​នេះ មិនទាន់បាន​ប្រើប្រាស់​ពី​ព្រះអង្គម្ចាស់ក្សត្រិយ៍​នៅឡើយ​ទេ​​ហើយ​ក្រុមហ៊ុន SCG ក៏បាន​ប្រគល់​បង្គន់​នេះ ឲ្យ​សហគមន៍​ប្រើប្រាស់​ដោយមាន​សរសេរ​ថា ៖ ការិយាល័យ​សហគមន៍​បឹង​យក្ស​ឡោម​។​

​លោក​វេន​ចឹ បន្តទៀតថា ៖ សម្ភារៈ​មួយចំនួនរ​ត្រូវបាន​ក្រុមហ៊ុន SCG យកទៅ​វិញ​ដូចជា ៖ ចាន​បង្គន់ រឿង​លម្អ​កញ្ចក់​។​ល​។​

​សម្ភារៈ​ដែល​លោក​ឆាយ ធី បាន​មើលឃើញ គឺ ៖ ខាងក្នុង​បន្ទប់​មានដូចជា វាំងនន កៅអី​រង់ចាំ ម៉ាស៊ីនត្រជាក់ កង្ហារ ចាន​លាងដៃ​។​ល​។ ខាងក្រៅ​បង្គន់​មាន ៖ម៉ាស៊ីនត្រជាក់​ម៉ាក LG ធុង​ស្តុ​ប​ទឹក​។​ល​។​៕

លោក​ឆាយ ធី និយាយ​ពី​‎​បង្គន់​ថៃ ក្លាយជា​ការិយាល័យ​បឹង​យក្ស​ឡោម​‬?

លោក​ឆាយ ធី និយាយ​ពី​‎​បង្គន់​ថៃ ក្លាយជា​ការិយាល័យ​បឹង​យក្ស​ឡោម​‬?

លោក​ឆាយ ធី និយាយ​ពី​‎​បង្គន់​ថៃ ក្លាយជា​ការិយាល័យ​បឹង​យក្ស​ឡោម​‬?