អា​ជ្ងា​ធរ​ចុះ​ផ្អាក​សិប្បកម្ម កែឆ្នៃ​សំណល់​ប្រេងឆា​នៅ​ភូមិ​គោក​ចំបក់ ជា​បណ្តោះអាសន្ន​

ភ្នំពេញ: ​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ នា​ព្រឹក​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ​និងដោយមាន​ការចូលរួម​ពី​កំលាំង​​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ បាន​ចុះពិនិត្យ​សិប្បកម្ម​កែឆ្នៃ​សំណល់​ប្រេងឆា​(​ប្រេងឆា​ដែល​ប្រើប្រាស់​រួច​)​។​

​ដោយយោង​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន ១៥២​គ្រួសារ នៅ​ភូមិ​គោក​ចំបក់ សង្កាត់ចោមចៅ អំពី​សិប្បកម្ម​ខាងលើ​ធ្វើការ​កែឆ្នៃ​ប្រេងឆា ដោយ​ប្រើ​កំទិច​ក្រណាត់ដុត​ចំរាញ់ បង្កអោយមាន​ផ្សែង និង​ក្លិន​អាក្រក់ ជា​រៀងរាល់ថ្ងៃ​ដែល​ប៉ះពាល់ដល់​បរិស្ថាន​ការរស់នៅ​របស់​ពួក​​គាត់​នៅ​ជុំវិញ​បរិវេណ​នោះ​។​

​ដំណោះស្រាយ​ជាបឋម​លោក​អភិបាលរង​បានអោយ​ម្ចាស់​សិប្បកម្ម​ធ្វើ​កិច្ចសន្យាដូចខាងក្រោម​៖​ផ្អាក​ដំណើរការ​សិប្បកម្ម​ជា​​បណ្តោះអាសន្ន ដើម្បីអោយ​មន្ត្រីជំនាញ​ចុះ​ត្រួតពិនិត្យ​-​ម្ចាស់​សប្បិ​កម្ម​ត្រូវសុំ​ច្បាប់​អនុញ្ញាត​ទីតាំង​បើក​អាជីវកម្ម​អោយបាន​ត្រឹមត្រូវ​៕​