​ចង់​កាត់បន្ថយ​ការឈឺ​ចុកចាប់​ពេល​សម្រាលកូន គួរ​ធ្វើ​ដូចម្តេច​?

​ចង់​កាត់បន្ថយ​ការឈឺ​ចុកចាប់​ពេល​សម្រាលកូន គួរ​ធ្វើ​ដូចម្តេច​?

​នៅពេលដែល​មាន​ផ្ទៃពោះ វា​គឺ​ធ្វើឲ្យ​អ្នក​ពិបាក​គ្រប់​ដំណាក់កាល មិន​ថា​ដំណាក់កាល​ពេល​កំពុងតែ​ពរ​ពោះ និង​ពេល​កើត​ឡើយ ប៉ុន្តែ​ពេល​ដែល​ពរ​ពោះ​គឺ​មិន​ឈឺ​ដូច​ពេល​កើត​ទេ ជា​ពិសេស​ពេល​ដែល​កើត​តាម​ធម្មជាតិ ដោយ​មិន​វះកាត់ គឺ​វា​ឈឺ​ខ្លាំងណាស់ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​នៅពេល​ដែល​សម្រាល​។ តើ​មាន​វិធី​បែបណា​ខ្លះ​ទៅ​?

​រៀបចំ​ទឹកចិត្ត​ឲ្យ​ស្រួល​
​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា តាម​ពិត​មាន​អ្នក​ម្តាយ​ជាច្រើន​តែងតែ​ឈឺ​ខ្លាំង​នៅ​ពេល​សម្រាលកូន​គឺ​មកពី​ទឹកចិត្ត​របស់​ខ្លួន​មិន​បាន​រៀបចំ​ហើយ​ទេ មានន័យ​ថា​មកពី​មាន​ភាពភ័យខ្លាច​ពេក ដូចនេះ​អ្នក​គួរតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ និង​ធម្មតា ដោយ​អ្នក​អាច​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ពេល​សម្រាលកូន​បាន​នៅពេល​ដែល​អ្នក​កំពុង​ពរ​ពោះ នោះ​វា​នឹង​អាចជួយ​កាត់បន្ថយ​សម្ពាធ​ផ្លូវចិត្ត​អ្នក​បាន​ខ្លះ ព្រោះ​អ្នកដឹង​ពី​ដំណាក់កាល​ទាំងអស់ ហើយ​អ្នក​អាច​ស្រ​ម៉ៃ​គិតពី​ទេសភាព​សមុទ្រ ឬ​សម្លេង​នៃ​ទឹកសមុទ្រ ដោយ​កុំ​ផ្តោចអារម្មណ៍​ទៅ​លើ​ការ​ឈឺ​នេះ នោះ​វា​នឹង​មិន​ឈឺ​ឡើយ​។​

​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​
​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ដូចជា មាន​កាលស្យូម ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​សម្រាលកូន​ចេញ​មក​លឿន ដោយ​មិន​សូវ​ឈឺ​ឡើយ ព្រោះ​កាន់តែ​យូរ​កាន់តែ​ឈឺ ហើយ​អ្នក​ក៏​អាច​បរិភោគ​ត្រី​សមុទ្រ ថ្លើម​ជ្រូក ពពួក​សណ្តែក និង​សណ្តែកដី វា​សុទ្ធតែជា​អាហារ​ដែល​ជួយ​អ្នក​ឲ្យ​កើត​កូន​បាន​លឿន ជាងនេះទៅទៀត អ្នក​គួរតែ​ហាត់ប្រាណ ព្រោះ​វា​អាច​ជួយ​អ្នក​ពេល​ដែល​អ្នក​សម្រាលកូន ដោយ​ធ្វើ​ឲ្យ​កូន​អាច​ចេញ​មក​លឿន​បាន​។​

​រៀន​ចេះ​ប្រើ​កម្លាំង​
​នៅពេល​ដែល​អ្នក​កំពុងតែ​បង្កើតកូន អ្នក​ត្រូវ​តែ​បញ្ចេញ​កម្លាំង​ខ្លាំង ដោយ​មិន​ត្រូវ​គិត​តា​ស្រែក ហើយ​មិន​ខំប្រឹង​នោះទេ ហើយ​នៅពេល​ដែល​អ្នក​ឈឺ​ខ្លាំង អ្នក​អាច​សម្រាក​បាន ប៉ុន្តែ​មិន​ត្រូវ​បន្ធូរ​សាច់ដុំ​ទាំងអស់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ចូល​ទៅក្នុង​ស្បូន​វិញ នោះ​វា​នឹង​កាត់​តែ​ពិបាក​ថែម​ទៀត​។​

រៀន​ចេះ​ដកដង្ហើម​
​មុនពេល​ដែល​អ្នក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សម្រាលកូន អ្នក​ត្រូវ​តែ​រៀន​ចេះ​វិធី​នៃ​ការដកដង្ហើម​ពេល​ដែល​សម្រាល ព្រោះ​វា​អាច​ជួយ​អ្នក​បង្កើត​កូន​បាន​លឿន ហើយ​មិន​សូវ​ឈឺ​យូរ​នោះទេ​។​​

លើកទឹកចិត្ត​ខ្លួនឯង​
​អ្នក​អាច​លើកទឹកចិត្ត​ខ្លួនឯងបាន ព្រោះ​ទង្វើ​នេះ​អាច​ជួយ​អ្នក​បង្វែរ​ចំណាប់អារម្មណ៍​របស់​អ្នក​ពី​ការ​ឈឺ​ចុកចាប់​មក​មាន​អារម្មណ៍​រាង​ស្ងប់​បន្តិច ហើយ​មិន​សូវ​ភ័យ​តក់ស្លុត​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។