ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល​ ៖​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ភ្នាល់​​បញ្ជល់​មាន់​មួយ​កន្លែង​​ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​​ភ្នាល់​ជល់​មាន់​​៤​នាក់ និង​​អាគក​​​​​៥​ក្បាល ​ព្រមទាំង​សម្ភា​រ​មួយ​ចំនួន​ទៀត កាលពី​​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី២៣ កុម្ភៈ ​នៅ​ចំណុច​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៤​នាក់ ​​មាន ១-​ឈ្មោះ ផា​ន សេ ភេទ​ប្រុស អាយុ៥០​ឆ្នាំ ​ជា​​កសិករ ​មាន​ទីលំនៅ​ភូមិ​ជម្ពូ​ព្រឹក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ​២-ឈ្មោះ អ៊ឹ​ង សុខ​នី ភេទ​ប្រុស អាយុ៣២​ឆ្នាំ ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ​​៣-​ឈ្មោះ សួន សុ​បញ្ញា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ​មាន​ទីលំនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ​និង​​៤​-ឈ្មោះ អេ​ន យូ​សុះ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជន​ខ្មែរអ៊ិស្លាម ​​មាន​ទីលំនៅ​ភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​ ៕