ខ្លា​រូប​អាក្រក់​ជាង​គេ​ ​លើ​លោកដោយ​សារ​ ​ការ​បង្កាត់​​ពូជ​សែ ស្រលាយបងប្អូន

ខ្លាពណ៌ ស ជាប្រភេទសត្វ កម្រមួយ នៅក្នុងព្រៃ ជាហេតុនាំឲ្យ អ្នកទេសចរ ជុំវិញពិភពលោក ចង់ទៅទស្សនា វានៅសួនសត្វ។ ប៉ុន្តែនៅ សួនសត្វមួយ នៅអាមេរិក មានសត្វខ្លាសមួយក្បាល ដែលត្រូវបានគេចាត់ទុក ថាជាសត្វខ្លា រូបរាងអាក្រក់ ដោយសារតែការបង្កាត់ពូជ សែស្រលាយគ្នា (បងប្អូន)។

តាមរបាយការណ៍ពី ស្ថាប័នសង្គ្រោះសត្វ Big Cat Rescue ក្នុងកម្មវិធីបង្កាត់ពូជសត្វខ្លា បង្កឲ្យសត្វខ្លាមួយ ក្នុងចំណោម ខ្លា១ម៉ឺនក្បាល កើតមក មានជំងឺ Leucism។ ជំងឺនេះ ធ្វើឲ្យខ្វះពណ៌លើរាងកាយ ធ្វើឲ្យរោម ក្លាយពណ៌ស និងខ្មៅ និងមានភ្នែកពណ៌ខៀវ។

ក្រៅពីកើតលក្ខខណ្ឌជំងឺ ខាងលើ វាបានបង្កឲ្យសត្វខ្លាខ្លះ កើតមកមានប្រព័ន្ធស៊ាំ ចុះខ្សោយ ភ្នែកស្រឡេវ (Cross-eyed) ហើមភ្នែក ព្រមទាំងមាន បញ្ហាសរសៃប្រសាទ វៀចមាត់ និងមុខខូចទ្រង់ទ្រាយ។

សត្វខ្លា ស ជាទូទៅមិនត្រូវបានគេលែង វាទៅក្នុងព្រៃវិញនោះទេ បើទោះបីវាមានសុខភាពល្អក៏ដោយ។ នោះគឺដោយសារតែ វាងាយរងគ្រោះ ដោយសារការបរបាញ់។

នៅក្នុង ឆ្នាំ ២០០០ សត្វខ្លាមួយក្បាល ឈ្មោះថា Kenny អាយុទើបតែ២ឆ្នាំ ត្រូវបាន ស្ថាប័នសង្គ្រោះសត្វព្រៃ Turpentine Creek Wildlife Refuge ជួយសង្គ្រោះចេញពី អ្នកបង្កាត់ពូជឯកជនម្នាក់ក្នុង រដ្ឋ Arkansas ។ Kenny ត្រូវគេឃើញថា មាន មុខធំ ច្រមុះនិងមាត់ខ្លី ធ្មេញលៀនចេញ (ចំទើស) ។ក្រោយមក ក្រុមសង្គ្រោះសត្វព្រៃក៏បានរកឃើញ ខ្លា Benghal មួយក្បាលពណ៌ទឹកក្រូច ឈ្មោះ Willie មានភ្នែកស្រឡេវ ដែលគេជឿថា វាជា បងប្អូនរបស់ Kenny។

សត្វខ្លាទាំងពីរ ត្រូវបានក្រុមសង្គ្រោះជឿថា ជាកូនចៅខ្លា ដែលកើតពី ជំនាន់មេបាបង្កាត់ពូជ សែស្រលាយគ្នា។ នៅ ឆ្នាំ២០១១ កន្លងទៅ សមាគមសួនសត្វ សហរដ្ឋអាមេរិក បានហាមឃាត់រាល់ការ បង្កាត់ ខ្លា ស ទាំងឡាយ។ ប៉ុន្តែ ការហាមឃាត់ មិនមានប្រសិទ្ធភាព ដោយសារ នៅតែមានការ បង្កាត់ពូជ ក្នុងសួនសត្វមួយចំនួន ដែលមិនមែន ជាសមាជិក ធ្វើឡើងនៅក្នុងរដ្ឋ Las Vegas ទាក់ទាញអ្នកទស្សនា៕

ខ្លា​រូប​អាក្រក់​ជាង​គេ​ ​លើ​លោកដោយ​សារ​ ​ការ​បង្កាត់​​ពូជ​សែ ស្រលាយបងប្អូន

សត្វខ្លា ឈ្មោះ Kenny

សត្វខ្លា ឈ្មោះ Willie

ខ្លា​រូប​អាក្រក់​ជាង​គេ​ ​លើ​លោកដោយ​សារ​ ​ការ​បង្កាត់​​ពូជ​សែ ស្រលាយបងប្អូន

ខ្លា​រូប​អាក្រក់​ជាង​គេ​ ​លើ​លោកដោយ​សារ​ ​ការ​បង្កាត់​​ពូជ​សែ ស្រលាយបងប្អូន

ដោយ៖sabay