តារាកូរ៉េ១០ដួង ក្លាយជាតារាល្បីឈ្មោះ ក្រោមអាយុ២១ឆ្នាំ

កូរ៉េ៖ មានតារាចម្រៀងកូរ៉េ ជាច្រើនបានវិវត្ត ខ្លួនក្លាយជាតារាសម្តែង ហើយតារាទាំងនោះ ថែមទាំងមានឈ្មោះ បោះសម្លេងយ៉ាង ឆាប់រហ័ស ដោយសារ ទេពកោសល្យ សម្តែងដ៏អស្ចារ្យ របស់ពួកគេ ហើយអ្វីដែលគួរឲ្យ សរសើរនោះ ពួកគេបានក្លាយជា តារាល្បីតាំងពី មានអាយុ ក្រោម២១ឆ្នាំ ។ចង់ដឹងថាមានតារា ណាខ្លះទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា !

១.នាង  Bae Suzy សមាជិកក្រុមចម្រៀង Miss A

ចូលសម្តែងនៅ សាលាតន្ត្រី Dream High តាំងពីអាយុ១៦ឆ្នាំ Suzy ចាប់ផ្តើមការងារ សិល្បៈជាបន្តបន្ទាប់ រហូតក្លាយជាតារាម្នាក់ ដែលពេញនិយម ផ្នែកផ្សព្វផ្សាយផលិតផល និងថតខ្សែភាពយន្ត ជាច្រើនផងដែរ រហូតមានឈ្មោះបោះសម្លេង តាំងពីនាងមាននាង អាយុមិនទាន់ ២០ឆ្នាំ  ហើយ អ្វីដែលគួឲ្យច្រណែនគឺ Suzy អាចឆក់យកបេះដូង របស់កំពូលតារាសម្តែង Lee Minho ។

២.នាង IU

តារាចម្រៀងIU ក៏ត្រូវគេស្គាល់ តាមរយៈសកម្មភាពសម្តែង នៅ Dream High ហើយនៅវ័យ ១៧ឆ្នាំ IU ត្រូវបានឲ្យឈ្មោះជាតារា សម្តែងឆ្នើមម្នាក់ នៅកូរ៉េខាងត្បូង និងបានទទួលពានពី  KBS Drama Awards ទៀតផង។

3. Jung Eun Ji សមាជិក A Pink

ល្បីល្បាញតាំងពីនាង មានអាយុ១៨ឆ្នាំពេល លេចមុខក្នុងខ្សែភាពយន្ត Answer Me 1997 និងទទួលចំណាប់អារម្មណ៍ កាន់តែខ្លាំងពេលសម្តែង ជាតួនាង Shi Won ក្រោយមកនាងបាន បង្ហាញខ្លួនក្នុងខ្សែភាពយន្ត កូរ៉េជាបន្តបន្ទាប់ ។

៥. សមាជិកក្រុមចម្រៀង Super Junior លោក  Choi Si Won

តារាចម្រៀងរូបសង្ហារ Choi Si Won មានឈ្មោះបោះសម្លេង តាំងពីចាប់ផ្តើមសម្តែង ក្នុងភាពយន្ត “Spring Waltz “ តាំងពីឆ្នាំ២០០៦ មកម្លេះក្រោយ មកតារាចម្រៀងរូបនេះ កាន់តែទទួលការគាំទ្រ និងមមាញឹក ក្នុងវិស័យ ភាពយន្តរហូត មុនពេលចូល ហាត់ទាហាន Si Won បានថតបញ្ចប់ ភាពយន្ត"She Was Pretty” ។

៥ លោក Yook Sungjae សមាជិកក្រុមចម្រៀង BtoB

លោក Yook Sungjae ត្រូវគេស្គាល់កាន់តែច្រើនក្នុងខ្សែភាពយន្ត”Plus Nine Boys”  និងមានឈ្មោះបោះសម្លេង តាំងពីអាយុ១៩ឆ្នាំ ។ ថ្មីៗនេះ Sungjae កាន់តែល្បីល្បាញ ក្រោយចូលរួមសម្តែង ក្នុងកម្មវីធី We Got Married ជាមួយស្រីស្អាត Joy សមាជិកក្រុម Red Velvet ។

៦ សមាជិក Girls Generation កញ្ញា Yoona

តារាចម្រៀងម្ចាស់បទ "Lion Heart" កញ្ញាYoona មានឈ្មោះល្បីតាំងពីនាង មានអាយុ ១៨ឆ្នាំ ហើយសព្វថ្ងៃនេះYoona មិនត្រឹម មមាញឹក្នុងវិស័យ ចម្រៀងនោះទេ នាងថែមទាំងដកឃ្លា មិនរួចពីស្ពតពាណិជ្ជកម្ម និងបង្ហាញម៉ូដ លើទស្សនាវដ្តី ។

៧ សមាជិកក្រុមចម្រៀង SHINee លោក Choi Min Ho

តារាចម្រៀង Choi Min Ho ចាប់ផ្តើមសម្តែងតាំងពីមាន អាយុ១៩ឆ្នាំ គឺនៅឆ្នាំ២០១០ លើបុស្តិ៍ទូរទស្សន៍ KBS ក្រោយមកតារារូបនេះ បានលេចមុខ ក្នុងខ្សែភាពយន្តពីរគឺ “The Beautiful You” និង “Because It's The First Time”  ។

៨  សមាជិកក្រុមចម្រៀង CNBLUE លោក Kang Min Hyuk

ប្រុសសង្ហារ Kang Min Hyuk ចាប់ផ្តើមសម្តែងតាំងពី អាយុ១៩ឆ្នាំ ក្នុងរឿងដំបូង “ It's Okay, Daddy's Girl” និងកាន់តែមានឈ្មោះ បោះសម្លេងក្នុង ភាពយន្ត Heartstrings និង  Heirs ហើយKang Min Hyuk

Kang Min Hyuk ក៏បានទទួលពានរង្វាន់ ក្រោយថតចប់រឿង  Heirs ហើយនៅឆ្នាំ២០១២ និងបានទទួលពាន ពីកម្មវិធី My Husband Got A Family របស់ទូរទស្សន៍ KBSផងដែរ។

៩ Junior សមាជិកក្រុមចម្រៀង GOT 7 

តាំងពីអាយុ១៧ឆ្នាំ Junior ចាប់ផ្តើមសម្តែងនៅសាលា Dream High 2 និងទទួលការគាំទ្រកាន់ខ្លាំង តាមរយៈបទចម្រៀង "Confession Song" ហើយក្នុងឆ្នាំនេះក្លាយជាតួឯកក្នុងភាពយន្ត  “Snowflakes” ដែលកំពុងទទួលការគាំទ្រ។

១០ JBសមាជិកក្រុមចម្រៀង GOT 7

នៅអាយុ ១៨ឆ្នាំ JB បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលពេលសម្តែងនៅ Dream High 2 និងទទួលការគាំទ្រ កាន់តែខ្លាំងពេលសម្តែង ក្នុងភាពយន្ត  “When A Man Loves” ហើយJB បានឆក់យកបេះដូង ប្រិយមិត្តក្នុងភាពយន្តទី២  Dream Knight ជាភាពយន្តពេញបំផុត សម្រាប់យុវវ័យកូរ៉េ៕