កូរ៉េខាងត្បូង ព្រមានថា កូរ៉េខាងជើងនឹងដួលរលំ បើខ្លួននៅតែបង្កជម្លោះទៀត

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ បានចេញសេចក្ដីព្រមាន មួយចំពោះកូរ៉េខាងជើងថា ប្រព័ន្ធនយោបាយរបស់កូរ៉េ ខាងជើងនឹងដួលរលំ ប្រសិន បើក្រុងព្យុងយ៉ាង នៅតែបន្ដសកម្មភាព បង្កជម្លោះទៀត ក្រោយពីខ្លួនគំរាមវាយ ប្រហារកូរ៉េខាងត្បូង និងអាមេរិក កាលពីថ្ងៃម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ដោយដកស្រង់ប្រភពពី សេចក្ដីថ្លែងការណ៍ រួមរបស់បណ្ដាមេបញ្ជាការ កូរ៉េខាងត្បូង បន្ដទៀតថា “យើងសូមព្រមានត្រង់ៗ ចំពោះ កូរ៉េខាងជើងថា សកម្មភាពបង្កជម្លោះ របស់គេនឹងធ្វើឲ្យរបបផ្ដាច់ការ របស់លោក គីម ជុងអ៊ុន បរាជ័យ ជាមិនខាន”។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងក្នុងសេកចក្ដី ថ្លែងការណ៍មួយទៀតថា កូរ៉េខាងជើង នឹងត្រូវទទួលខុសត្រូវ រាល់ស្ថានភាព ដែលខ្លួនមិនព្រម ទទួលយកដំណោះ ស្រាយរបស់អន្ដរជាតិ៕

កូរ៉េខាងត្បូង ព្រមានថា កូរ៉េខាងជើងនឹងដួលរលំ បើខ្លួននៅតែបង្កជម្លោះទៀត