កម្ពុជា ស្នើសុំ បញ្ចូលចំបាប់ វូវីណាម និងកីឡា៤ប្រភេទ SEA GAMES ២០១៧ នៅម៉ាឡេស៊ី

ភ្នំពេញ៖ យោងតាមគេហទំព័រ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំការប្រកួតប្រភេទកីឡា SEA GAMES លើកទី២៩ ឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី(ម្ចាស់ផ្ទះ)បានកំណត់៣៤ ប្រភេទកីឡា ដោយមាន៣៤២ វិញ្ញាសា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា តំណាងឲ្យកម្ពុជាបាន ស្នើសុំបញ្ចូលប្រភេទ ចំបាប់ វូវីណាម គីមប៉ូ និងហុកគីស្រី (ក្នុងសាល) វិញ្ញាសាតេក្វាន់ដូ ប្រភេទទម្ងន់ធ្ងន់ និងប៉េតង់ថែម shooting ស្រី និងបុរសទៀត។

កិច្ចប្រជុំSEA GAMESលើកទី២៩ ឆ្នាំ២០១៧ ត្រូវបពា្ចប់ដោយជោគជ័យ ក្រោយមកតំណាងប្រទេសទាំង១១ ក៏បានស្តាប់របាយការណ៌ របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាស្តីពី ការត្រៀមខ្លួនក្នុងការ រៀបចំប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើម្ចាស់ផ្ទះ៕