អាចម៍ផ្កាយ ដ៏ធំមួយ បានផ្ទុះធ្លាក់ ចូលផែនដី ប៉ុន្តែហាក់គ្មាន នរណាម្នាក់ដឹងឡើយ

ដុំអាចម៍ផ្កាយដ៏ធំមួយ បានហោះធ្លាក់ចូលមក លើផែនដី និងបានផ្ទុះនៅលើ អាកាសនៃតំបន់មហាសមុទ្រ អាត្លង់ទិចកាល ពីដើមខែកុម្ភៈនេះ  ដែលវាមានកម្លាំងស្មើនឹង គ្រាប់បែកបរមាណូ។ ប៉ុន្តែហាក់គ្មាននរណាម្នាក់ដឹងថាហេតុការណ៍នេះ បានកើតឡើងនោះឡើយ។

អាចម៍ផ្កាយ ដ៏ធំមួយ បានផ្ទុះធ្លាក់ ចូលផែនដី ប៉ុន្តែហាក់គ្មាន នរណាម្នាក់ដឹងឡើយ

បើតាមទិន្នន័យរបស់ អង្គការណាសាឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៦ ខែកុម្ភៈ វេលាម៉ោង២រសៀល ម៉ោងសកល ត្រូវនឹងម៉ោង៩យប់ នៅកម្ពុជា។ វាបានផ្ទុះឡើងនៅលើអាកាស ក្នុងមហាសមុទ្រអាត្លង់ទិច ដែលទីតាំងផ្ទុះនោះ មានចម្ងាយប្រមាណ ១០០០គ.ម ពីឈូងសមុទ្រប្រេស៊ីល។

អាចម៍ផ្កាយ ដ៏ធំមួយ បានផ្ទុះធ្លាក់ ចូលផែនដី ប៉ុន្តែហាក់គ្មាន នរណាម្នាក់ដឹងឡើយ

អង្គការណាសា បានដឹងពីហេតុការណ៍នេះ ប៉ុន្តែអង្គការនេះ មិនបានប្រកាសឲ្យ សាធារណជនដឹងឭនោះទេ។ ផ្ទុយទៅវិញលោក Phil Plaitអវកាសយានិកមួយរូប បានប្រទះឃើញទិន្នន័យដែលកប់ទុក លើវិបសាយរបស់អង្គការ ហើយក៏បានចែករំលែក វានៅលើ Blog របស់ខ្លួន។

អាចម៍ផ្កាយ ដ៏ធំមួយ បានផ្ទុះធ្លាក់ ចូលផែនដី ប៉ុន្តែហាក់គ្មាន នរណាម្នាក់ដឹងឡើយ

កម្លាំងបំផ្ទុះរបស់ អាចម៍ផ្កាយនេះគឺ ស្មើនឹងកម្លាំង របស់គ្រាប់បែកបរមាណូ (ប្រមាណ១៣០០០តោននៃគ្រាប់បែប TNT)។ កម្លាំងនេះមិនជាខ្លាំងប៉ុន្មាន ឡើយបើប្រៀបនឹងដុំអាចម៍ផ្កាយ Chelyabinsk ដែលផ្ទុះឡើងនៅក្នុងទីក្រុង Chelyabinsk ប្រទេសរុស្សីកាលពីឆ្នាំ ២០១៣ ដោយវាមានកម្លាំងដល់ទៅ ៥សែនតោននៃគ្រាប់បែក TNT ដែលពេលនោះបានបណ្ដាល ឲ្យមនុស្សច្រើនជាង១៦០០នាក់រងរបួស។ តាមការប៉ានស្មានរបស់លោក Phil Plait ឲ្យដឹងថាដុំអាចម៍ផ្កាយ ដែលផ្ទុះលើផែនដីថ្មីៗនេះ មានទំហំពី ៥-៧ម៉ែត្រ នេះបើផ្អែកលើកម្លាំង ដែលវាបញ្ចេញ។

អាចម៍ផ្កាយ ដ៏ធំមួយ បានផ្ទុះធ្លាក់ ចូលផែនដី ប៉ុន្តែហាក់គ្មាន នរណាម្នាក់ដឹងឡើយ

គួរបញ្ជាក់ថាទល់បច្ចុប្បន្ននេះ អង្គការណាសានៅ ដំណើរការកម្មវិធី Near Earth Object Program ដើម្បីតាមដានវត្ថុរាប់ពាន់ដុំ ដែលវាអាចប៉ះទង្គិចគ្នា ជាមួយផែនដី នៅរយៈពេល១០០ឆ្នាំបន្ទាប់ទៀត៕

ប្រភព៖ សប្បាយ