ឲ្យ​តែ​អ៊ីចឹង​ចុះ ស្ពាន​អ្នក​លឿង​ប្រាកដជា អន្តរាយ​ជាពុំខាន

Doliprane TVC

ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ស៊ូ​បា​សា កំពុង​ទទួលរង​ការខូចខាត​ជា​បណ្តើរៗ ហើយ ដោយសារ រថយន្ត​យី​ឌុប​ដឹក​អង្ករ​ជាង ៧០ តោន មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់ ហើយ​ឡើង​ស្ពាន មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​នោះ​ផងដែរ ។​

ឲ្យ​តែ​អ៊ីចឹង​ចុះ ស្ពាន​អ្នក​លឿង​ប្រាកដជា អន្តរាយ​ជាពុំខាន

ឲ្យ​តែ​អ៊ីចឹង​ចុះ ស្ពាន​អ្នក​លឿង​ប្រាកដជា អន្តរាយ​ជាពុំខាន

​រឿងរ៉ាវ​នេះ​ត្រូវបាន​ពលរដ្ឋ​រិះគន់ និង​ឆ្ងល់​ចំពោះ​ក្រុមការងារ​របស់​មន្ដ្រី ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ថា ហេតុអ្វី បានជា​បណ្តោយអោយ រថយន្ត​ធំៗ ផ្ទុក ធ្ងន់ៗ​ផ្ទុក​លើស​ចំណុះ បើកបរ​លើ​ស្ពាន​បាន​ដោយ​សេរី បែបនេះ​? ទោះបីជា​នៅតាម​ដងផ្លូវ​ជាតិ​លេខ ១ នេះ​មាន​ជញ្ជីង​ថ្លឹង រថយន្ត​ដឹកទំនិញ​រហូតដល់​ទៅ ៣ កន្លែង ចាប់ពី​ខេត្តស្វាយរៀង មកដល់​រាជធានី​ភ្នំពេញ ក៏​នៅតែមាន​រថយន្ត​ដឹក​ធ្ងន់​ឬ​លើស​ចំណុះ​បែបនេះ​មក​រួច​ទៀត ។​

ឲ្យ​តែ​អ៊ីចឹង​ចុះ ស្ពាន​អ្នក​លឿង​ប្រាកដជា អន្តរាយ​ជាពុំខាន

ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២២ ឈានចូល​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅលើ​ស្ពាន​អ្នក​លឿង ត្រើយ​ខាងកើត ក្នុង​ខេត្តព្រៃវែង មាន រថយន្ត​ដឹក អង្ករ មួយគ្រឿង ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743 មាន​ថៅកែ​ឈ្មោះ ចក់ និង ចែ​មុំ នៅ​តំបន់​អ្នក​លឿង ក្នុង​រថយន្ត​នេះ ផ្ទុក​អង្ករខ្សាយ និង អង្ករដំណើប សរុប ជាង ៧០ តោន បាន​បើកបរ​ឆ្លងកាត់​ស្ពាន ហើយ​ឡើង​ស្ពាន មិន​រួច ក៏​រអិល​ថយក្រោយ​វិញ ដោយ រថយន្ត​ដឹក​អង្ករ​នេះ​ចេញពី​ព្រំដែន ប្រទេស​វៀតណាម ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​ថៃ ។​

ឲ្យ​តែ​អ៊ីចឹង​ចុះ ស្ពាន​អ្នក​លឿង​ប្រាកដជា អន្តរាយ​ជាពុំខាន

​អ្នកឃើញ​ហេតុការណ៍​នោះ​ឆ្ងល់​ថា រថយន្ត​នេះ​មាន ទម្ងន់ ១៧ តោន ហើយ ទម្ងន់​ផ្ទុក អង្ករ​ជាង ៦០ តោន បូកសរុប​ជាង ៧០ តោន អាច​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​របស់​ ​ជំនាញ​បាន​ដោយ​ស្រួល បើ​នៅតែ​បណ្តោយ ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បែបនេះ​ទៀត ស្ពាន​នេះ​ប្រាកដជា​អន្តរាយ នាពេលខាងមុខ ជាក់​ជាពុំខាន ៕ សុថា​ត់