វិធី​បំបាត់​ក្លិន​ក្លៀក និង​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ!

ក្លិនក្លៀកនេះ កើតឡើងពី​តំណរ​ពូជ, ការញុំា​អាហារ​មិន​ត្រឹមត្រូវ និងការ​មិន​សំអាត​រាងកាយ​ឲ្យ​បាន​ទៀង​ទាត់។ ក្លិនក្លៀក​យើងអា​ចធ្វើ​ការ​ទប់​ស្កាត់​កុំឲ្យ​វាភាយ​ទៅ​កាន់​អ្នកដទៃបាន តែយើងមិនអាចធ្វើការ​បញ្ឈប់​វា​ទាំងស្រុងនោះទេ ទាល់តែធ្វើការបាញ់ឡាស៊ែរតាមហាងកែសម្ផស្សនានា តែនេះមិនល្អសម្រាប់សុខភាព​អ្នក​នោះ​ទេ ដូចនេះសូមកុំប្រើវិធីបែបនេះ។

វិធី​បំបាត់​ក្លិន​ក្លៀក និង​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ!

យើងនឹងណែនាំពីវិធីសាស្រ្តមួយចំនួន ដើម្បីទប់ស្កាត់ក្លិនក្លៀកនេះដល់មិត្តអ្នកអាន ទទួលបានជ្រាប និង​អាចអនុវត្តន៍តាមបាន ហើយទទួលបានអារម្មណ៍ស្រស់ស្រាយទៀតផង នៅពេលគ្មានក្លិនក្លៀកទៅ​កាន់​អ្នក​នៅក្បែរ ដូចនេះសូមតាមដានទាំងអស់គ្នានៅខាងក្រោម៖

ទំលាប់៖

  • សំអាតកាយ ឲ្យបានទៀងទាត់
  • ពាក់អាវដែលមិនធ្វើឲ្យអ្នកស្អុះស្អាប់
  • កុំពាក់អាវដដែល 2 ដង ដោយមិនបោកគក់
  • ព្យាយាមសំរាកឲ្យបានគ្រប់គ្រាន់
  • កោររោមក្លៀក
  • កុំជក់បារី

របបអាហារ៖

  • កុំញុំាខ្ទឹម
  • កុំញុំាសាច់ក្រហម
  • ជៀសវាងការផឹកជាតិអាកុល និងកាហ្វេរអ៊ីន
  • ញុំាបន្លែបៃតងឲ្យបានច្រើន

វត្ថុជំនួយ៖

  • ប្រើប្រដាប់លាប ឬលញ់ក្លៀក ដែលហៅថា Roll on
  • ប្រើក្រូចឆ្មារលាប ក្នុងពេល ២ ថ្ងៃម្តង
  • ប្រើសាច់ជូរ លាបរាល់ មួយថ្ងៃ ២ដង​

វិធី​បំបាត់​ក្លិន​ក្លៀក និង​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ!

បើមិត្តអ្នកអាន ដែលមិនទាន់ បានដឹង ឬមិត្តអ្នកអាន ដែលបានជួបបញ្ហាបែបនេះ គួរអនុវត្តន៍ ដើម្បីទប់​ស្កាត់​ក្លិនក្លៀក និងអាចនៅក្បែរដែលមនុស្សដែលអ្នកស្រលាញ់ បានដោយគ្មានក្តីបារម្មណ៍ ព្រមទាំង​ទទួល​បាន​អារម្មណ៍ស្រស់ស្រាយតាមហ្នឹងផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​បំបាត់​ក្លិន​ក្លៀក និង​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ!

  • ដោយ: Hong
  • 2:43 PM, 24 February
  • ប្រភព: Wiki How
  • Tag: សុខភាព