Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?


Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

ក្រុម​មេឃ​ខៀវ​ Manchester City នឹង​ធ្វើ​ដំណើរ​ទៅ​​​ប៉ះ​ក្រុម​ជើង​ឯក​អ៊ុយក្រែន Dynamo Kyiv ​នៅ​កីឡដ្ឋាន​ NSC Olimpiyskiy ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម ជើង​ទី​១ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

Manuel Pellegrini អ្នកចាត់ការ​ក្រុម​ Man City ​ចង់​ជួយ​ឲ្យ​ក្រុម​មេឃ​ខៀវ​ ធ្វើ​បាន​ល្អ​​នៅ​ពាន​រង្វាន់​កំពូល​អឺរ៉ុប មុន​ពេល​លោក​ចាក​ចេញ​ពី​តំណែង​ ក្រោយ​ចប់​រដូវ​កាល​នេះ។ រីឯ​អ្នកចាំទី Joe Hart ​ក៏​បាន​លើក​ឡើង​​ដែរ​ថា Man City ​ជឿជាក់​ថា​​ ​នឹង​អាច​​ឈ្នះ​ពាន​រង្វាន់ Champions League ជា​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ផង​ដែរ។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្រុម​ខ្លាំង​អង់គ្លេស​មួយ​នេះ អាច​រក​ជ័យ​ជម្នះ​ក្រៅ​ដី​បាន​ឬ​យ៉ាង​ណា?

 

​សម្ដី​អ្នកចាត់ការ៖

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

​Serhiy Rebrov អ្នកចាត់ការ​ក្រុម​ម្ចាស់​ផ្ទះ​ Dynamo Kyiv៖ “ការ​ពិត កីឡាករ​របស់​ Man City សុទ្ធ​សឹង​តែ​ជា​ World Class ​​ប៉ុន្តែ​យើង​បាន​វិភាគ​ពី​ការ​ប្រយុទ្ធ​របស់​​ពួកគេ​អស់​ហើយ​ដូច​ជា​កីឡាករ​ Raheem Sterling, David Silva និង​ Sergio Agüero ​ជា​ដើម។ យើង​បាន​ដឹង​ពី​ចំណុច​​ខ្សោយ​របស់​ពួកគេ​ខ្លះៗ ដូច្នេះ​​កីឡាករ​របស់​យើង ត្រៀម​ខ្លួន​​រួច​រាល់​​ជា​ស្រេច​ ដើម្បី​ប្រយុទ្ធ​ពេញ​ទំហឹង”។

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

Manuel Pellegrini អ្នកចាត់ការ​ក្រុម​ភ្ញៀវ​​ Man City៖ “ការ​ចាក​ចេញ​របស់​ខ្ញុំ នៅ​ចប់​រដូវ​កាល​នេះ​មិន​មែន​ជា​បញ្ហា​ទេ ​សំខាន់​រដូវ​កាល​​នេះ​ពួក​យើង​ចង់​ឈ្នះ​ពាន​ UEFA Champions League និង​ Premier League។ យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​គ្រប់​ប្រកួត ​ហើយ​សម្រាប់​ប្រកួត​យប់​នេះ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​របស់​យើង លេង​ឲ្យ​អស់​សមត្ថភាព​​ និង​រក​ជ័យ​ជម្នះ​ឲ្យ​បាន ដើម្បី​ងាយ​ស្រួល​​នៅ​ជើង​ទី​២”។

 

​ជើង​កីឡាករ៖

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

​​ម្ចាស់​ផ្ទះ​ Dynamo Kyiv នឹង​អវត្តមាន​ Vitorino Antunes (ជាប់​បម្រាម) និង​ Mykola Morozyuk (របួស​ជង្គង់)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ខ្លាំង​អ៊ុយក្រែន អាច​ជា៖ Shovkovskiy; Danilo Silva, Khacheridi, Dragovic, Vida; Rybalka, Garmash, Buyalskiy, González, Yarmolenko; Teodorczyk។

 

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ Man City ​នឹង​អវត្តមាន​ Fabian Delph (របួស​កំភួន​ជើង), Kevin De Bruyne (ជង្គង់), Wilfried Bony (កំភួន​ជើង) និង​ Jesús Navas (របួស​សរសៃពួរ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​មេឃ​ខៀវ​ អាច​ជា៖ Hart; Zabaleta, Kompany, Otamendi, Clichy; Fernandinho, Fernando; Silva, Touré, Sterling; Agüero។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ធ្លាប់​ប៉ះ​គ្នា​២​ដង នៅ​វគ្គ​​១៦​ក្រុម​ UEFA Europa League​ កាល​ឆ្នាំ​២០១១ ដោយ​ក្នុង​នោះ​ Man City ឈ្នះ១,  Dynamo Kyiv ឈ្នះ​១។

– Dynamo Kyiv ធ្លាប់​បំបាក់​ Man City ២-០ ​នៅ​អ៊ុយក្រែន​នៅ​ជើង​ទី​១​ តែ​ជើង​ទី​២​នៅ​ទឹកដី​អង់គ្លេស Man City ឈ្នះ​ ១-០ វិញ។

– ក្រុម​អង់គ្លេស មិន​ដែល​ឈ្នះ​ក្រុម​នៅ​អ៊ុយក្រែន​​ទេ សម្រាប់​៥​ប្រកួត​​ក្រៅ​ដី​ចុង​ក្រោយ​ UEFA Champions League (ស្មើ​៣, ចាញ់២)។

– Sergio Aguero ​​ស៊ុត​១៥​គ្រាប់ ក្នុង​១៦​ប្រកួត​​ចុង​ក្រោយ (ចូល​លេង​ជម្រើស​ដំបូង) ​នៅ​ UEFA Champions League៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Dynamo Kyiv ១-១ Manchester City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Joe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA

Man City អាច​ស៊ី​ Dynamo Kyiv ​បាន​អត់​យប់​នេះ?