Lazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារ

Lazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារ

Lazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារ

ក្លឹប Lazio បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លក់​ខ្សែប្រយុទ្ធ Felipe Anderson ឲ្យ​ទៅ Manchester United ក្នុង​តម្លៃ​ខ្លួន ៤៦.៨លាន​ផោន​ (ជាង​៦៥លាន​ដុល្លារ) រដូវកាលក្រោយ។

 

Lazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារLazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារ

 

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល ត្រូវ United ទាក់ទង​ជាប់​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ​ ហើយបើ​តាម​សេចក្ដី​រាយការណ៍ ក្លឹបធំ​របស់​អង់គ្លេស​មួយ​នេះ ​ថ្លៃ​យក​រូប​គេ​២ដង​រួច​មក​ហើយ​តែ​មិន​បាន​សម្រេច។

 

យ៉ាងណាក៏ដោយ​ក្នុង​ពេល​ទស្សនា​ការ​ប្រកួត​ក្របខ័ណ្ឌSerie B កាល​ពី​ចុង​សប្ដាហ៍​មុន ​លោក Claudio Lotito ​​ប្រធាន​ក្លឹប Lazio បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “កីឡាករ Felipe Anderson នឹង​ផ្ទេរ​ទៅ Manchester United រដូវកាល​ក្រោយ ​ក្នុង​តម្លៃ ៦៥លានដុល្លារ”។ ទន្ទឹម​គ្នា នោះ Lotito បាន​អួត​ប្រាប់ប្រធាន​ក្លឹប Crotone FC ថាខ្លួន​​ទិញ Anderson ដោយ​ចំណាយ​ត្រឹម ៩​លាន​ដុល្លារ តែ​អាច​លក់​វិញ​បាន​រហូត​ដល់​៦៥ លាន៕

 

ចុចអាន៖ Van Gaal ​និយាយ​មុន​ប្រកួត​ FA Cup យប់​នេះ​ថា ចង់​ឲ្យ​គ្រប់​ក្រុម​ខ្លាច​ Man Utd ​ជា​ថ្មី

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Metro

Lazio ព្រម​លក់ Felipe Anderson ឲ្យ​ទៅ Man Utd តម្លៃ​៦៥​លាន​ដុល្លារ