​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​


​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​

​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​

កម្មវិធី​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ និង​បឋម​​​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ខេត្ត​​កំពង់ឆ្នាំង ប្រចាំ​ឆ្នាំ​​ចាប់​ផ្ដើម​នា​​ថ្ងៃ​ទី​២៥ ​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ស្អែក​នេះ​នៅ​​វិទ្យាល័យ​ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង។

 

​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​សកម្ម​ភាព​​សម្អាត​ទីលាន​បាល់ទាត់​ត្រៀម​ការ​ប្រកួត

 

លោក ឯម រ៉ន បុគ្គលិក​មន្ត្រី​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​​ព្រឹត្តិការណ៍​​នេះ​​​​រៀប​ចំ​ឡើង​​ជា​រៀងរាល់​ឆ្នាំ​​​។ ​​កីឡាករ​​ដែល​ជា​សិស្ស​នានា​​មក​ពី​ស្រុក​ចំនួន៨​​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ចូលរួម​ប្រកួត។ ​​​ខេត្ត​របស់​លោក​មាន​​ទី​លាន​បាល់ទាត់​៣​កន្លែង​សម្រាប់​​រៀប​ចំ​ប្រកួត​កីឡា​បាល់ទាត់​​គឺ​កីឡដ្ឋាន​ខេត្ត​​កំពង់​ឆ្នាំង ​ទីលាន​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង និង​ទីលាន​ក្នុង​វិទ្យាល័យ​ខេត្ត​កំពង់​ឆ្នាំង។

 

បុគ្គលិក​មន្ត្រី​ការិយាល័យ​​រូប​នេះ​បន្ត​ថា ​ការ​ប្រកួត​មាន​៤​ប្រភេទ​កីឡា​គឺ បាល់ទាត់​ បាល់ទះ​ បាល​បោះ និង អត្តពលកម្ម។ ​​កីឡាករ​សិស្ស​បឋម​ប្រកួត​ជា​មួយ​សិស្ស​កម្រិត​បឋម ​កីឡាករ​សិស្ស​មធ្យម​ប្រកួត​​ចន្លោះ​​ពី​​ថ្នាក់​ទី៧ដល់​១២។

 

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​​មធ្យម​សិក្សា​ និង​បឋម​សិក្សា​​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ខេត្ត​​ប្រចាំ​ឆ្នាំ​​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

 

​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​

-ចុច​អាន៖ បាល់ទះ​មហា​ជន​​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​២០១៥ រក​ឃើញ​ជើង​​ឯក​ល្ងាច​នេះ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​
រូប​ថត៖ ផ្ដល់​ឲ្យ​

​​ប្រកួត​កីឡា​សិស្ស​មធ្យម​ និង​បឋម​​​​​ខេត្ត​​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ស្អែក​