លោក គន់ គីម សរសើរការខិតខំ មន្រ្តីក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកអន្លង់វែង

ភ្នំពេញ៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តឧត្តរមានជ័យ នាយឧត្ដមសេនីយ៍ គន់ គីម នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងសរសើរ វាយតម្លៃខ្ពស់ចំពោះមន្រ្តី ក្រុមការងារគណបក្ស ស្រុកអន្លង់វែង ដែលខិតខំសហការ យកចិត្តទុកដាក់ បានល្អ ក្នុងការឆ្លើយតប ក៏ដូចជាអនុវត្តតាម គោលនយោបាយ យុទ្ធសាស្រ្តចតុកោណ នៃការអនុវត្តកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅ ឆ្នាំ២០១៦របស់ គណបក្សប្រជាជនកម្ពុជា ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកគន់ គីម បាន ដាក់ដាក់ចេញ នូវទិសដៅផែនការ សម្មភាពអនុវត្តបន្ត ដោយដោះស្រាយ ជូនប្រជាពលរដ្ឋបន្ថែម ទៀត ដោយបានណែនាំ ដល់ក្រុមការងារ ត្រូវតែស្វែងយល់ពី តម្រូវការអទិភាពជាក់ស្តែង ចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសមន្រ្តីគ្រប់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋាន ដើម្បីជួយដោះស្រាយ ឲ្យអស់លទ្ធភាព ដែលមានជូន ដល់គាត់។

លោកបញ្ជាក់ថា «ថ្នាក់ដឹកនាំក្រុមការងារ ប្រធានគណបក្ស ស្រុក និង ថ្នាក់មូលដ្ឋាន  ត្រូវបន្តពង្រឹងធ្លុង សាមគ្គីឯកភាព  និងការចាត់តាំង របស់បក្ស ក្នុងការចូលរួមគាំទ្រ និងកិច្ចសហការអនុវត្ត ឲ្យបានរលូន ដើម្បីបុព្វហេតុ បំរើប្រទេសជាតិ និងប្រជាជន និងប្រៀបឈ្នះរបស់ គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ»៕