លោក អូស្មាន ហាស្សាន់ ផ្សព្វផ្សាយខ្លឹមសន្និបាត គណៈកម្មាធិការ កណ្តាល លើកទី៣៩ អាណត្តិទី៥ ជូនមន្រ្តីចលនា សាសនិកឥស្លាម កម្ពុជា

ភ្នំពេញៈ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មា ធិការ កណ្តាលគណៈបក្ស ប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនា សាសនិកឥស្លាម របស់គណៈបក្ស ប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដឹកនាំប្រជុំផ្សព្វ ផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តទី៥ របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានការចូលរួមពីប្រធាន និង ថ្នាក់ដឹកនាំគណៈ ចលនា សាសនិក ឥស្លាមកម្ពុជា គ្រប់ខេត្តក្រុងទូទាំងប្រទេស ប្រមាណ៤០០នាក់។

លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា  និង ជាអនុប្រធានគណៈចលនា សាសនិកឥស្លាមកម្ពុជា បានផ្តល់មតិចំណាប់អារម្មណ៍ និង អានខ្លឹមសារសន្និបាតគណៈកម្មាធិ ការកណ្តាលលើកទី៣៩ អាណត្តិទី៥ ដែលបានលើកឡើងពី ផែនការត្រៀម ខ្លួនក្នុងយុទ្ឋនាការ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នាពេលខាងមុខ ជូនដល់ថ្នាក់ដឹកនាំ សកម្មជន គណៈចលនា រាជធានីខេត្តទូទាំងប្រទេស។

លោក អូស្មាន ហាស្សាន់   បានផ្តល់កិច្ចសំណេះសំណាល និង បានលើកឡើងថា វាជាមោទនភាពនិងភាពជោគជ័យធំណាស់ ដោយកិច្ចខិតខំប្រឹង របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ សាសនិកឥស្លាមកម្ពុជា នៅតែបន្តគាំទ្រជានិច្ចជូន គណបក្សប្រជាជនកម្ពុជា និង គាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីជារៀងរហូត។

លោក ហាស្សាន់ ក៏បានលើកឡើងពីគោលនយោបាយរាជ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវយុទ្ឋសាស្រ្ត ដើម្បីកាត់ បន្ថយ ភាពក្រីក្រ កាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការលប់ចោល ការធ្វើប័ណ្ណបើកបរទោ ចក្រយានយន្តដែលមានទំហំ១២៥ សេសចុះក្រោម បញ្ចុះតម្លៃការចុះបញ្ជីមូតូ រថយន្ត៥០% និង ប័ណ្ណបើកបររថយន្តគ្រប់ប្រភេទដែល ចំណាយថវិការកម្រិតទាបបំផុត ការលើកលែងលើ ពន្ឋប្រថាប់ត្រា ការបញ្ឍប់បង់ថ្លៃធ្វើដំណើរ លើផ្លូវជាតិ លេខ៤ និង ការដកប្រាសាទអង្គរវត្តពីការគ្រប់គ្រង របស់ក្រុមហ៊ុន ឯកជនជាដើម។

  ក្នុងឱកាសនោះដែរលោក ក៏បានលើកឡើងពីការកំណត់ ទិសដៅពេលខាងមុខ មួយចំនួនរបស់រាជរដ្ឋាភិបាលដូចជា នៅឆ្នាំ២០១៧តម្លៃភ្លើងអគ្គីសនីទូទាំងប្រទេស នឹងចុះថ្លៃដល់ ៦១០រៀលក្នុង១គីឡូវ៉ាត់ នៅឆ្នាំ២០២០ពលរដ្ឋកម្ពុជា ទូទាំងប្រទេស នឹងមានភ្លើងអគ្គីសនី ប្រើប្រាស់គ្រប់ៗគ្នា និងពីឆ្នាំ២០១៨ ប្រាក់បៀវត្សមន្រ្តីរាជការ គ្រប់ក្រសួង ស្ថាប័នយ៉ាងតិច១លានរៀល៕