ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

នៅ​ក្នុង​អាយុ ៣ខែ កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ហ្វីលីពីន Marian Rivera ចាប់​ផ្ដើម​ចេះ​ធ្វើ​​ត្រាប់​សំឡេង​តាម​មនុស្ស​ធំ។

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

នៅ​ពេល​កូន​ស្រី​តូច​អាយុ​គ្រប់៣ ខែ ​ក៏​ជា​ពេល​តារា​សម្ដែង Marian Rivera សម្រេច​ចិត្ត​ត្រលប់​ចូល​សិល្បៈ​វិញ​ដែរ​ ជាមួយ​នឹង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ។ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ តារា​សម្ដែង​អាយុ ៣១ឆ្នាំ​ បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA។ នៅ​ទី​នេះ​ផង​ដែរ ម្ដាយ​កូន​១​រូប​នេះ បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ត្រលប់​ចូល​មក​សិល្បៈ​វិញ​តាម​រយៈ​កម្មវិធី​ចម្អិន​ម្ហូបអាហារ Sunday PinaSaya ក្នុង​នាម​ជា​ពិធី​ការិនី។

ជជែក​គ្នា​ជាមួយ​អ្នក​កាសែត តួ​រឿង “Marimar” បាន​បង្ហើប​ថា​កូន​ស្រី​អាយុ ៣ខែ ​របស់​ខ្លួន​ចាប់​ផ្ដើម​ទម្លាប់​នឹង​ពិភព​ជុំវិញ​ខ្លួន​ហើយ និង​តែង​តែ​រង់​ចាំ​ម៉ាក់ប៉ា​មក​ពី​ធ្វើ​ការ​ជានិច្ច។ “គេ​ចូល​ចិត្ត​ធ្វើ​ត្រាប់​តាម​សំឡេង​មនុស្ស​ធំ ហើយ​ចូល​ចិត្ត​មើល​មនុស្ស​ធំ​និយាយ​គ្នា​ខ្លាំង​ណាស់។ គេ​អាច​និយាយ​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ចេះ​ហត់​ដែរ”។

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ជាមួយ​គ្នា​នេះ​ផង​ដែរ កាល​ពី​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​កន្លង​ទៅ​នេះ ប្ដី​ប្រពន្ធ​របស់ Marian ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​លាង​បាប​ឲ្យ​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន​ផង​ដែរ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ចូល​រួម​ជាច្រើន​កុះករករ៕

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ម៉ារីម៉ា​ អួត​​ថា​កូន​ស្រី​និយាយ​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ហត់

ចុចអាន៖ប្ដី​ប្រពន្ធ​ម៉ារីម៉ា ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍និង​ឆ្លង​ឆ្នាំដ៏​ផ្អែមល្ហែម​​ជាមួយ​កូន​ស្រី

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao