មន្ទីរពេទ្យ​សង់​ត្រា​ល់ បាន​បង្កើត មជ្ឈមណ្ឌល បច្ចេកវិទ្យា​បង្ក កំណើត​ក្នុង​កែវ ដល់​ស្ត្រី​ដែល​ពិបាក​មានកូន​ឲ្យ​មានកូន​វិញ​

ភ្នំពេញ: មន្ទីរពេទ្យ​សង់​ត្រា​ល់ បាន​បង្កើត មជ្ឈមណ្ឌល អ៊ី អេ​ហ្វ ស៊ី (European Fertility Clinnic) ដែល​ផ្តល់​សេវា​ព្យាបាល បច្ចេកវិទ្យា​បង្ក កំណើត​ក្នុង​កែវ ជា​បច្ចេកវិទ្យា​បង្ក​កំណើត ចុងក្រោយ​របស់​ពិភពលោក ដល់​ស្ត្រី​ដែល​ពិបាក​មានកូន​ឲ្យ​មានកូន​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ នេះ នូវ​ការ​។

​លោក​វេជ្ជបណ្ឌិត Markus Nitzchke អ្នកឯកទេស​ផ្នែក​បង្ក​កំណើត បាន​ឲ្យ​ដឹងថា ការ​មាន​បុត្រ គឺជា​ភាព​រីករាយ និង​សុភមង្គល ប៉ុន្តែ​ពេលខ្លះ យើង​មិនអាច​ទទួលបាន​នូវ​លទ្ធផល​ល្អ​ក្នុងការ​មាន​បុត្រ​សម្រាប់​មនុស្ស​គ្រាប់​រូប​នោះទេ​។​

​លោក​បាន​បន្តថា គ្លីនិក អ៊ី អេ​ហ្វ ស៊ី (European Fertility Clinnic)​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពិបាក​និង​មានកូន​នេះ​។ ពួកយើង​មាន​អ្នកជំនាញ​បច្ចេកទេស​ទំនើប​ក្នុង​ការបង្ក​កំណើត​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​កាត​បន្ថយ​ការចំណាយ ដោយ​ផ្អែកលើ​វដ្ត​រដូវ ធម្មជាតិ​របស់​ស្ត្រី ឬ ការប្រើប្រាស់ ដ៏​តិចតួច​នូវ​ថ្នាំ​អ័រម៉ូន​។ ផ្អែកលើ​បទពិសោធន៍​នេះ​យើង​ផ្តល់នូវ​សេវាកម្ម​វេជ្ជសាស្ត្រ ក្ន​មុង​ការបង្ក​កំណើត​ដែល​រួមមាន sophisticated biomarker testing លើ​ស្រទាប់​ខាងក្នុង​ស្បួ​ន genetic matching of gamete donors និង Pre-implantation genrtic diagnostic (PGD) ដែល​អាច​បញ្ជាក់​ពី​កោសិកា​កូន​បាន​។​

​ប្រធាន​មន្ទីរពេទ្យ សង់​ត្រា​ល់ លោកស្រី ស៊ឹម សុវណ្ណារ៉ា បាន​មានប្រសាសន៍ថា “​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ មាន​ស្ត្រី​ជាច្រើន បាន​ជួប​បញ្ហា​នូវ​បង្ក​កំណើត សម្រាប់​ស្ត្រី​ដែលមាន​ការលំបាក មានកូន​ដែលមាន​អ្នកឯកទេស មកពី​ប្រទេស​អាល្លឺម៉ង់ និង​អូស្ត្រាលី  ដើម្បី​សហការ​ជាមួយនឹង​មន្ទីរពេទ្យ​កម្ពុជា ដើម្បី​បង្កើត​នូវ​សេវាកម្ម រក​ដំណោះស្រាយ ជូន​ស្ត្រី​ដែលមាន ពុំមាន​លទ្ធភាព ក្នុង​ការបង្ក​កំណើត​កូន​បាន​។​

​អ្នកគ្រប់គ្រង​រូបនេះ បាន​បន្តទៀតថា វត្តមាន​របស់​ឡា​បូ បង្ក​កំណើត​កូន​ក្នុង​កែវ ដំបូង​នៅ​កម្ពុជា​នេះ បាន​ជួយ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​បញ្ហាលំបាក គ្មាន​កូន​អាចមាន លទ្ធភាព​ទទួលបាន​កា​រ​ព្យាបាល នៅ​ប្រ​ទស​របស់ខ្លួន ដោយ​មិនបាច់​ចំណាយពេល និង​ថវិកា​ទៅកាន់​បរទេស​ទៀត​ទេ លើសពីនេះទៅទៀត ក៏​អាច​ទាក់ទាញ​បាន​នៅ​ភ្ញៀវ អន្តរជាតិ មក​ព្យ​បាល​ការលំបាក មានកូន​ទាំងអស់ នៅ​មន្ទីរ​សំរាក​ព្យាបាល​មន្ទី​ពេទ្យ​សង់​ត្រា​ល់​។​

​គួរ​បញ្ជាក់ថា មន្ទី​ពេទ្យ​សង់​ត្រា​ល់ មានការ​ផ្ដល់​ប្រឹក្សា ពី​ការលំបាក​មានកូន​ដូចជា ការបាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូលក្នុង​ស្បូន ,​ការបង្ក​កំណើត ក្នុង​កែវ​តាម​វដ្ដ​រដូវ​ធម្មជាតិ ,​ការបាញ់​មេជី​វិត​ឈ្មោល​ចូលក្នុង​មេជី​វិត​ញី​, ការបង្ករ​កំណើត​ក្នុង​កែវ ដោយ​ប្រើ​ថ្នាំ​អ័រម៉ូន​ដ៏​តិចតួច ,​ការបង្ករ​កំណើត ក្នុង​កែវ​ដោយ​ប្រើ​ថ្នាំ​អ័រម៉ូន​ពេញលេញ​, ការជ្រើសរើស​ភេទ​របស់​ទារក​, ការបាញ់​បញ្ចូល​កោសិកា​កូន​,​ដែល​បង្កក​ទុក​ទៅក្នុង​ស្បូន ,​ការបរិច្ចាក​មេជី​វិត​ឈ្មោល មេជី​វិត​ញី និង​ការផ្គូផ្គង ហ្សែ​ន​របស់​អ្នក​បរិច្ចាក​,​ការទទួលយក​របស់​ស្បូន​, ការ​បង្កក មេជី​វិត​ញី មេជី​វិត​ឈ្មោល និង​កោសិកា​កូន​៕​