ក្រុមហ៊ុន​ម្សៅ​កូន​ក្មេង​​​របស់​​អាមេរិក រង​​​ពិន័យ​៧២លាន​ដុល្លារ លើ​​ករណីមនុស្ស​ស្លាប់​​ដោយសារ​មហារីក​

​​ក្រុមហ៊ុន​ផលិត​ផល​ម្សៅ​កូន​ក្មេង​​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក Johnson & Johnson (J&J) ត្រូវ​បាន​គណៈវិនិច្ឆ័យ​​តុលាការ​រដ្ឋ​ Missouri សហរដ្ឋអាមេរិក បញ្ជា ឲ្យ​​​​បង់​​ប្រាក់​ចំនួន ៧២ លាន​ដុល្លារ​​​ សង​ជំងឺ​ចិត្ត​​ទៅ​​គ្រួសារ​ស្ត្រី​​​ម្នាក់​ដែល​បាន​​ស្លាប់​ ដោយ​សារ​មហារីក​​អូវែ​​ ក្រោយ​​​​ប្រើ​ប្រាស់​ម្សៅ​​ហុយ​​កូន​ក្មេង និង​​ផលិត​ផល Shower to Shower អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

ក្រុមហ៊ុន​ម្សៅ​កូន​ក្មេង​​​របស់​​អាមេរិក រង​​​ពិន័យ​៧២លាន​ដុល្លារ លើ​​ករណីមនុស្ស​ស្លាប់​​ដោយសារ​មហារីក​
 
យោង​តាម​​របាយ​ការណ៍​របស់​តុលាការ និង​​ការ​ឲ្យ​ដឹង​ពី​មេធាវី​​គ្រួសារ​ជន​រង​គ្រោះ នៅ​ក្នុង​សេចក្ដី​សម្រេច​សាល​ក្រម បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ក្រុម​ប្រឹក្សា​តុលាការ​ក្រុង St. Louis រដ្ឋ​ Missouri បាន​ផ្ដល់​ប្រាក់​ទៅ​ដល់​គ្រួសារ​អ្នក​ស្រី Jacqueline Fox ។ ចំនួន​ទឹក​ប្រាក់ ១០​លាន​ដុល្លារ គឺ​សម្រាប់​​សង​​​ជំងឺ​ចិត្ត និង ៦២​លាន​ដុល្លារ ជា​​ទឹក​ប្រាក់​​​​ពិន័យ​ទណ្ឌកម្ម។

​​​​​​​​​តាម​​ប្រភព​ពី Reuters ក្រុម​ហ៊ុន Johnson & Johnson បាន​​រង​​​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​​មិន​បាន​ប្រាប់​​ទៅ​​អតិថិជនថាផលិត​ផល​ម្សៅរបស់​ខ្លួន អាច​បង្ក​​ឲ្យ​មាន​ជំងឺ​មហារីក​នោះ​ទេ ដោយ​ខ្លាច​ប៉ះពាល់​ការ​លក់។ ប្រហែល​ ១​ពាន់​ករណី ត្រូវ​បាន​​ប្ដឹង​ទៅតុលាការ​ រដ្ឋ Missouri និង ២០០ ករណី​ផ្សេង​ទៀត​ជា​បណ្ដឹងមក​ពី​រដ្ឋ​ New Jersey។

គួរ​បញ្ជាក់​ថា អ្នក​ស្រី Fox ដែល​បាន​​រស់​នៅ ក្នុង​ទីក្រុង Birmingham រដ្ឋ Alabama ធ្លាប់​បាន​អះ​អាងពេល​នៅ​រស់​​​ថាអ្នក​ស្រី​បាន​ប្រើ​ប្រាស់​ផលិត​ផល ម្សៅកូន​ក្មេង និង​ ផលិត​ផល Shower to Shower សម្រាប់​អនាម័យ​ស្ត្រី ជាង​ ៣៥​ឆ្នាំ​មក​ហើយ មុន​ពេល​​ពិនិត្យ​​ឃើញ​ថា​មាន​រោគ​​មហារីកអូវែ កាល​ពី​៣ ឆ្នាំ​​កន្លង​ទៅ។​ អ្នក​ស្រី Fox បាន​ស្លាប់ កាល​ពី​ខែ​តុលា ឆ្នាំ​មុន ​ក្នុងវ័យ​ ៦២ ឆ្នាំ៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsaisa​​​

ក្រុមហ៊ុន​ម្សៅ​កូន​ក្មេង​​​របស់​​អាមេរិក រង​​​ពិន័យ​៧២លាន​ដុល្លារ លើ​​ករណីមនុស្ស​ស្លាប់​​ដោយសារ​មហារីក​