ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1

ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1

ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1

នៅ​ប៉ុន្មាន​នាទី​មុននេះ ក្លិប​អ្នកកាសែត​កម្ពុជា បាន​ជូនដំណឹង និង បាន​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព លោក ឃុន ណូ អ្នក​បញ្ជាការ​កាមេរ៉ា​ថត​ពីលើ​អាកាស (Drone) របស់​ស្ថានីយ៍ទូរទស្សន៍ CNC-CTN-My TV និង ជា​សមាជិក​របស់​ក្លិប​អ្នកកាសែត​កម្ពុជា។

 

នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ឲ្យ​ដឹងថា លោក ឃុន ណូ គឺជា អ្នកសារព័ត៌មាន​កម្ពុ​ជា​ដ៏​មាន​ស្នាដៃ​មួយរូប ហើយ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

 

ក្លិប​អ្នកកាសែត​កម្ពុជា ចាត់​ទុក​មរណភាព​របស់ លោក​ឃុន ណូ គឺជា ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​រូប​សម្រាប់​ព័ត៌មាន​កម្ពុជា និង សូម​សម្ដែង​នូវ​ការ​សោកស្ដាយ និង ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ លោក ឃុន ណូ និង សូម​ឲ្យ​វិញ្ញាណ​ខន្ធ​លោក​ទៅកាន់​សុគតិភព។

 

សូមចុចអាន៖ ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1

 

បណ្ដាញ​សារព័ត៌មាន​​ក្នុង​ស្រុក​​បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា បុរស​កើត​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1) ដំបូង​គេ​នៅ​កម្ពុជា គឺ​លោក ឃុន ណូ បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង ៤ទៀបភ្លឺ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បន្ទាប់ពី​រួប​គេ​បាន​ដេក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី អស់​ជាច្រើន​ថ្ងៃ។

 

ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្លិប​អ្នកកាសែត​បាន​ឲ្យ​ដឹងថា លោក ឃុន ណូ ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន នៃ​សព ក្នុងភូមិ កល់​គម ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ (ជិត​ផ្សារ​ត្រាំកក់) ។ សព​នឹងត្រូវ​បូជា វេលា​ម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦៕

 

 

ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ក្លិប​អ្នកកាសែត​កម្ពុជា ចូលរួម​រំលែក​ទុក្ខ សមាជិក​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ H1N1