ហ៊ុយ វណ្ណៈ៖ បុគ្គលិក​ CTN-CNC-MyTV ពាក់​ម៉ាស​ការពារ​​ក្រោយ​​ពី​មិត្ត​​រួម​​ការងារ​​ស្លាប់​ដោយ ​H1N1

លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សា​ស្ថានីយ​ទូរទស្សន៍​CNC បាន​ប្រាប់​ Sabay មុន​នេះ​បន្តិច​ថា បុគ្គលិក​ទាំង​អស់​​របស់ CTN-CNC-MyTV បាន​ការពារ​ខ្លួន​ពី​ការ​រាល​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ H1N1 ដោយ​ពាក់​ម៉ាស និង ជំរុញ​ឲ្យ​បុគ្គលិក​ទាំង​អស់​ទៅ​ចាក់​វាក់​សាំង​ការពារ​ផងដែរ​ ហើយ​ក្រុម​ហ៊ុន​ជា​អ្នក​ឧបត្ថម្ភ​ទាំង​អស់។

“តាម​ពិត​ទៅ​ពួកគាត់​ពាក់​ម៉ាស់​ហ្នឹង​ តាំង​ពី​ ៣ ថ្ងៃ​មុន មក​ម្ល៉េះ តាម​ការ​ណែនាំ​របស់​មន្ត្រី​ក្រសួង​សុខាភិបាល តែ​ឥឡូវ​យើង​នៅ​តែ​ប្រុងប្រយ័ត្ន”។ លោក ហ៊ុយ វណ្ណៈ និយាយ។

លោក ឃុន ណូ អ្នក​បញ្ជាការ​កាមេរ៉ា​ថត​ពីលើ​អាកាស (Drone) របស់​ស្ថានីយ៍ទូរទស្សន៍ CNC-CTN-My TV ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុរស​កើត​ជំងឺ​ផ្ដាសាយ H1N1 ដំបូង​គេ​នៅ​កម្ពុជា កាល​ពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦ បន្ទាប់​ពី​រូប​គេ​បាន​ដេក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​អស់​ពេល​ជាច្រើន​ថ្ងៃ​មក៕

ហ៊ុយ វណ្ណៈ៖ បុគ្គលិក​ CTN-CNC-MyTV ពាក់​ម៉ាស​ការពារ​​ក្រោយ​​ពី​មិត្ត​​រួម​​ការងារ​​ស្លាប់​ដោយ ​H1N1

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​