កំពុង​ភ្លៀង​តាក់ស៊ី​ផ្តាច់​ព្រលឹង​២​គ្រឿង​បោះពួយ​ជ្រែក​ថ្នល់​បុក​គ្នា​លាន់​សូរដូច​រន្ទះបាញ់​ក្រឡាប់​ជាច្រើន​ត្រឡប់រ​បើកទ្វារ​ខ្ទា​ត់មនុស្ស​ចេញ ស្លាប់​ស្ត្រី​ម្នាក់​ភ្លាមៗ​

ខេត្តបន្ទាយមានជ័យ​៖ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​របួស​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ខណៈ​មេឃ​កំពុង ភ្លៀង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវ​កោង​ចុងស្ពាន​ទឹកថ្លា​ស្ថិត​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​និយាយថា រថយន្ត​តាក់ស៊ី​ម៉ាក​អាស៊ី​ណា ចេញដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ក្នុង​ល្បឿន​ដូច​ឡាន​ប្រ​ណាំ បាន​ពើប ប្រទះ​នឹង​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នក​ទេសចរណ៍​ទៅកាន់​ក្រុង​ប៉ោយប៉ែត​ក្នុង​ដំណើ​ផ្ទុយ​ទិស​គ្នា​ល្បឿន​ជ្រែក​ថ្នល់ លុះ​មកដល់​ចំណុចកើតហេតុ​មេឃ​កំពុង​ភ្លៀង​មាន​ភ្លៀង អាស៊ី​ណា​រេ​ទៅបុក​អា​សាំ​យ៉ុង​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះបាញ់ អា​ស៊ីណា​ក្រឡាប់​ជាច្រើន​ត្រឡប់​រួច​ទៅបុក​ផ្ទុប​ជាមួយ​បង្គោល​ភ្លើង​ដាច់​ទ្វារ​ខ្ទាត​អ្នកជិះ​ចេញមកក្រៅ​ស្តែង​ដូច​គេ​ថតកុន​។​

​ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​យក​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ ម្ចាស់​រថយន្ត​ទាំ​ងពីរ​ដាក់​មេ ប្រូច​បាត់ ហើយ​សមត្ថកិច្ច​កំពុង​ចាត់ចែង​សាកសព និង ស្ទួ​ច​យក​រថយន្ត​ទាំ​ពីរ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចា​ត​ការ​តាមច្បាប់​៕

KA-24-02-2016-06 KA-24-02-2016-09 KA-24-02-2016-07 KA-24-02-2016-08 KA-24-02-2016-10 KA-24-02-2016-11