លើកនេះ បទឈប់បាញ់នៅស៊ីរី មានឱកាសជោគជ័យ ជាងមុន

ដាណឺម៉ាក់៖ ក្រុមអ្នកវិភាគព័ត៌មាន បានឲ្យដឹងថា កិច្ចព្រមព្រៀងលើបទ ឈប់បាញ់គ្នានៅ ប្រទេសស៊ីរី នាពេលថ្មីៗនេះ មានឱកាសជោគជ័យច្រើន ផ្ទុយពីការ ពិតដែលថា ការអនុវត្តរបស់ខ្លួន នឹងមិនមែនជាការងាយស្រួលនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីរបស់អ្នកស្រាវជ្រាវ នយោបាយស៊ីរីមួយរូបលោក ម៉េដឌី អាប់ឌុលឡា បន្ដទៀតថា វាមានហេតុផលពីរយ៉ាង ដែលធ្វើឲ្យឱកាសជោគជ័យ មានកម្រិតខ្ពស់ ទី១ គឺពេលវេលា និងទី២ គឺបណ្ដាភាគី ពាក់ព័ន្ធចូលរួមអនុវត្ត។

ពាក់ព័ន្ធនឹងពេលវេលា វិធានការដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ខិតខំប្រឹងប្រែងបង្កើត បទឈប់បាញ់នៅស៊ីរី មិនជាចំណាប់អារម្មណ៍ របស់ពួកគេនោះទេ ជាពិសេសបន្ទាប់ពីដំណើរ ប្រតិបត្តិការរបស់កងទ័ពស៊ីរី ប្រឆាំងនឹងក្រុមឧទ្ទាម នៅតំបន់ភាគីខាងជើងប្រទេស។ ហើយប្រសិនបើ ពេលវេលាកន្លងផុត ដោយគ្មាន បទឈប់បាញ់ នោះកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងវាយបានតំបន់ ជាច្រើនទៀតពីក្រុមឧទ្ទាមវិញ។

លោក អាប់ឌុលឡា បន្ដទៀតថាហេតុផលទី២ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ មានរួមបញ្ចូលទាំងយន្តការ ជាក់លាក់ក្នុងលក្ខខណ្ឌភាគី ទាំងអស់ ដែលរួមបញ្ជូល ទាំងបទ ឈប់បាញ់ និងការទុកចិត្តគ្នារវាង ក្រុមរដ្ឋអ៊ិស្លាម (IS) និងក្រុមបិទមុខ អាល់ កៃដា  ដែលក្រុមទាំងពីរ នេះត្រូវបានអង្គការសហប្រជាជាតិ កំណត់ថាជា អង្គការ ភេរវកម្ម។ ហេតុផលទាំងពីរនេះ នឹងជាឱកាស ជោគជ័យខ្ពស់បំផុត៕

លើកនេះ បទឈប់បាញ់នៅស៊ីរី មានឱកាសជោគជ័យ ជាងមុន