ចិន បានដាក់ពង្រាយ យន្តហោះពិឃាតរបស់ខ្លួន នៅតំបន់ដែនកោះ ជម្លោះសមុទ្រ ចិនខាងត្បូង

វ៉ាស៊ីនតោន៖ កាសែតបាងកកកប៉ុស្តិ៍ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអង្គារម្សិលមិញ ចិនបានដាក់ពង្រាយ យន្តហោះពិឃាតរបស់ខ្លួន នៅតំបន់ជម្លោះដែន សមុទ្រចិនខាងត្បូង ។ មន្ត្រីសហរដ្ឋអាម៉េរិក បានថ្លែងឲ្យដឹង កាលពីថ្ងៃអង្គារិ៍ ។

ដែនដី Sansha ជាផ្នែកមួយនៅលើកោះ Yongxing ដែលគេទទួលស្គាល់ថា ជាកោះ Woody និងជាតំបន់ ជម្លោះរវាងកោះ Paracel ។

មន្ត្រីសហរដ្ឋអាម៉េរិក ដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ដល់ Fox News ថា ភ្នាក់ងារសម្ងាត់ សហរដ្ឋអាម៉េរិក បានដឹងអំពីការដាក់ ពង្រាយយន្តហោះ ចម្បាំងរបស់ចិន ក្នុងនោះមាន Shenyang J-11 និង Xian JH-7 នៅដែនជម្លោះកោះ Woody ប៉ុន្មានថ្ងៃមកនេះ ។

លោក Darryn James នាយវឹក និងជាអ្នកនាំពាក្យឲ្យ មេបញ្ជាការប្រចាំ តំបន់ប៉ាស៊ីហ្វិក អាម៉េរិក បានបញ្ជាក់ថា ចិនបានប្រើប្រាស់ យន្តហោះពិឃាតទាំងនោះ នៅដែលដែនជម្លោះមែន ៕