តៃវ៉ាន់ អះអាងថាមិនមាន ផ្លាស់ប្ដូរគោលនយោបាយ ក្រោយការបោះឆ្នោត

ប៉េកាំង៖ យោងតាមការអះអាង របស់អ្នកនាំពាក្យចិន ដីគោកមួយរូប នៅរសៀលថ្ងៃពុធ នេះបានឲ្យដឹងថា គ្មានការផ្លាស់ប្ដូរ គោលនយោបាយ ណាមួយក្រោយ បញ្ចប់ការបោះឆ្នោត ជ្រើសតាំងថ្នាក់ដឹកនាំចិន ដីគោកនាពេលថ្មីៗនេះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីលោក អាន ហ្វេងសាន ប្រធានការិយាល័យ ក្រុមប្រឹក្សា រដ្ឋប្រចាំកោះតៃវ៉ាន់ បន្ដទៀតថា “គោលនយោបាយ មូលដ្ឋានរបស់យើង គឺឆ្ពោះទៅមុខ តៃវ៉ាន់ នៅតែប្រកាន់ភ្ជាប់គោល នយោបាយច្បាស់លាស់ និងស្របជានិច្ច”។

លោកបន្ដទៀតថា គ្មានបញ្ហាថាមានបក្ស ឫក្រុម ហើយក៏គ្មានបញ្ហាអ្វី ដែលពួកគេគាំទ្រ នាពេលកន្លងមកដែរ ដរាបណាពួកគេ មានឆន្ទៈទទួលស្គាល់កិច្ច ព្រមព្រៀង ឆ្នាំ១៩៩២ ជាការពិតដែលថា ទាំងប្រទេសចិន និងតៃវ៉ាន់ ជាប្រទេសតែមួយ និងជាចិនដូចគ្នា ហើយយើងមាន ឆន្ទៈផ្សារភ្ជាប់ជាមួយគ្នា។

នេះជាការលើកឡើងរបស់ លោក រយៈពេល ១ខែក្រោយពីលោកស្រី Tsia Ing Wen បេក្ខជនគាំទ្រឯករាជ្យភាព តៃវ៉ាន់ របស់គណបក្សចំរើន ជឿនលឿន ប្រជាធិបតេយ្យ ហៅកាត់ថា DPP បានឈ្នះឆ្នោតជាថ្នាក់ដឹកនាំ កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ៕

តៃវ៉ាន់ អះអាងថាមិនមាន ផ្លាស់ប្ដូរគោលនយោបាយ ក្រោយការបោះឆ្នោត